Join with Health.com.kh on Telegram

​សម្ពាធ​ឈាម​គឺ​ជា​កម្លាំង​ដែល​បង្កើតឡើង​ដោយ​ចរន្តឈាម​វាយ​ខ្ទប់​នឹង​ជញ្ជាំង​សរសៃឈាម​។ វា​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​សញ្ញា​មួយ​ដ៏​សំខាន់​ន​នៃ​ជីវិត​មនុស្ស ឬ​ជា​សញ្ញា​ជីវិត​ដែល​មាន​ដូចជា ចង្វាក់​បេះដូង​, ការដកដង្ហើម និង​សីតុណ្ហភាព​។ សម្ពាធ​ឈាម​ត្រូវបាន​បង្កើតឡើង​ដោយ​ការ​ច្របាច់​ឈាម​របស់​បេះដូង​ចូលទៅក្នុង​សរសៃឈាម​អាក់ទែ ដើម្បី​បង្កើតបានជា​លំហូរ​ឈាម​។

​សម្ពាធ​ឈាម​របស់​មនុស្ស​ម្នាក់ៗ​ត្រូវ​បាន​បញ្ជាក់​ជា​សម្ពាធ Systolic ឬ Diastolic ឧទាហរណ៍ ១២០/៨០​។ សម្ពាធ​ឈាម​ខាង Systolic លើ​ដំណាង​អោយ​សម្ពាទ​ក្នុង​សរសៃឈាម​អាក់ទែ​ដែល​កើតឡើង​នៅពេល​បេះដូង​ច្របាច់​ឈាម​ចូល​។ សម្ពាធ​ឈាម​ខាងក្រោម Diastolic ដំណាង​អោយ​សម្ពាធ​ក្នុង​សរសៃឈាម​អាក់ទែ​ដែល​កើតឡើង​នៅ​ពេល​សាច់ដុំ​របស់​បេះដូង​សម្រាក​ក្រោយពី​កន្ត្រាក់​រួច​។ សម្ពាធ​ឈាម​តែងតែ​ឡើង​ខ្ពស់​នៅ​ពេល​សាច់ដុំ​ច្របាច់​ឈាម​ច្រើនជាង​ពេល​វា​សម្រាក​។

​ជា​មធ្យម​សម្ពាធ Systolic របស់​មនុស្ស​វ័យ​ជំទង់​ដែលមាន​សុខភាព​ថយ​ចុះ​ពី ៩០ ទៅ ១២០​មី​លី​ម៉ែត្រ​បារត (mm Hg)​។ សម្ពាធ​ឈាម Diastolic ជា​មធ្យម​គឺ​ពី ៦០ ទៅ​៨០​មី​លី​ម៉ែត្រ​បារត​។ ក្បួន​ណែនាំ​ថ្មីៗ​បានបង្ហាញ​ថា សម្ពាថ​ឈាម​ធម្មតា​គឺ​តិចជាង ១២០/៨០​។ សម្ពាធ​ឈាម​ដែល​ចាប់ពី ១៣០/៨០​ឡើង​ទៅ​គឺ​ចាត់ទុក​ថា​ឡើង​ខ្ពស់​ហើយ​។

​សម្ពាធ​ឈាម​ខ្សោយ (Hypotension) អាច​បង្ក​រោគសញ្ញា​បាន​ដោយសារ​តែ​លំហូរ​ឈាម​ចូលទៅក្នុង​សរសៃឈាម​វ៉ែន និង​អាក់ទែ​ចុះ​ទាប​។ នៅពេល​លំហូរ​ឈាម​ចុះ​ទាប​ពេក​ដែឡ​មិន​អាច​ដឹក​ជញ្ជូន​អុកស៊ីសែន និង​ជីវជាតិ​ទៅ​សារី​រាង្គ​សំខាន់​ដូចជា ខួរក្បាល​, បេះដូង និង​តម្រុង​នោម​បាន​ទេ​នោះ សារ​រី​រាង្គ​ទាំងនេះ​នឹង​មិន​អាច​បំពេញ​មុខងា​រ​ធម្មតា​របស់​ខ្លួន​បាន ហើយ​ប្រហែលជា​អាច​មាន​ការខូចខាត​ជា​បណ្តោះអាសន្ន ឬ​ជាប់​រហូត​ផង​។

​សម្ពាធ​ឈាម​ខ្សោយ​មិន​ដូចគ្នា​នឹង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឡើង​។ អ្នក​ខ្លះ​ប្រហែលជា​មាន​សម្ពាធ​ឈាម ៩០/៥០ ដោយ​គ្មាន​រោគសញ្ញា​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ផ្សេង​ទៀត​ប្រហែលជា​មាន​រោគសញ្ញា​នៃ​សម្ពាធ​ឈាម​ខ្សោយ​ដែឬ​បើសិន​ជា​សម្ពាធ​ឈាម​ពួក​គេ​ធ្លាក់​ដល់ ១០០/៦០​។

​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ សម្ពាធ​ឈាម​ងាយ​នឹង​ចុះខ្សោយ​ណាស់​។ សម្ពាធ​ឈាម​អាច​ចុះ​ដល់​ក្រោម ១០០/៦០​ទៅទៀត តែ​ជា​រឿង​ធម្មតា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទេ​។ សម្ពាធ​ឈាម​គួរតែ​មាន​ការតាមដាន​ពី​អ្នកជំនាញ​ខាង​សម្ភព​ក្នុងពេល​មាន​ផ្ទៃពោះ​៕