​រយៈពេល​នៃ​ការចេញ​រោគសញ្ញា គឺ ជាធម្មតា ពី​មួយ​សប្តាហ៍ ទៅ​ពីរ​សប្តាហ៍​បន្ទាប់​មានកា​រករ​រោគ និង រយៈពេល​នៃ ការ​កើត​ជំងឺ​នោះ​គឺ​ប្រហែល ពី​បួន​ទៅ ប្រាំមួយ​សប្តាហ៍​។ បទពិសោធន៍ រោគសញ្ញា​ដែល​អ្នកជំងឺ​ធ្លាប់​ជួប អាច​រួមមាន​ដូចជា​៖

  • មិន​មាន​ចំណង់​អាហារ​
  • មាន​ការឈឺ​ក្នុង​ពោះ​
  • ការឈឺ​ក្បាល​
  • ឈឺ​ចុក​រោយ​ពេញ​ខ្លួន
  • កម្តៅ​ជា​ញឹកញាប់ រហូតដល់​ទៅ ៤០​អង់ស្សា​សេ​
  • មានការ​អស់កម្លាំង​ល្ហិតល្ហៃ​ខ្លាំង​(​ជា​ធម្មតា​មាន ប្រសិនបើ អ្នក​មិន​ព្យាបាល​តែ​ប៉ុណ្ណោះ )
  • រា​ក ឬ ទល់​លាមក ។​

​ប្រជាជន​ដែល​មាន ជំងឺ​គ្រុនពោះវៀន ជា​ធម្មតា​មាន​គ្រុ​នក្តៅ ខ្លាំង (​កម្តៅ​ប្រហែល​ពី ៣៩ ទៅ ៤០ អង់ស្សា​សេ ) ។​

​ការ​តឹងទ្រូង តែង​កើតមាន​នៅក្នុង អ្នកជំងឺ​ជាច្រើន និង ការឈឺ​ក្នុង​ពោះ និង​ការមិន​ស្រួល​នៅក្នុង​ខ្លួន​។ កម្តៅ​ក្នុង​ខ្លួន​ថេរ (​ក្តៅ​ខ្លាំង​)​។ ការប្រសើរ ឡើង​និង​កើតមានឡើង នៅក្នុង​សប្តាហ៍ ទី​បី និង ទី​បួន ចំពោះ​អ្នកជំងឺ ទាំងនោះ ដោយ​គ្មាន​ផលវិបាក ។ ប្រហែលជា ១០% នៃ​អ្នកជំងឺ​តែ ប៉ុណ្ណោះ ដែល មាន ការ​លាប់​ឡើងវិញ បន្ទាប់ពី​មាន​អារម្មណ៍ ប្រសើរ​ឡើង​ជាង​មុន ពីមួយ ទៅ​ពី​សប្តាហ៍​។ ការ​លាប់​គឺ វា​តែងតែ​កើតមានឡើង​ចំពោះ​បុគ្គល​ណា​ដែល​ចូលចិត្ត​ប្រើ​ថ្នាំ​ផ្សះ​៕