Cholecystitis​គឺជា​ការ​រលាក​នៃ​ថង់​ទឹកប្រមាត់​។​ថង់ទឹកប្រមាត់​របស់​អ្នក​គឺជា​សរីរាង្គ​ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​ខាងស្តាំ​នៃ​ពោះ​ដែល​ស្ថិតនៅ​ពីក្រោម​ថ្លើម​របស់​អ្នក​។ ថង់ទឹកប្រមាត់​ដែល​ទទួល​សារធាតុ​រាវ​រំលាយ​អាហារ​ដែល​គេ​ហៅថា​ទឹកប្រមាត់​ដែល​នឹង​បញ្ចេញ​ចូលទៅ​ក្នុង​ពោះវៀនតូច​។​

​ក្នុង​ករណី​ជា​ច្រើន​ការ​រលាក​ថង់​ទឹកប្រ​ម៉ាត់  ត្រូវ​បាន​បង្កឡើង​ដោយសារ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ដែល ទៅ​ស្ទះ​បំពង់​ចេញពី​ថង់​ទឹកប្រមាត់​។ លទ្ធផល​នេះ​នឹង​អាច​បង្ក​ឱ្យ​មាន​ការ​រលា​ក​។ មូលហេតុ ដទៃ​ទៀត​រួម​បញ្ចូល​ទាំង​បញ្ហា​បំពង់​ទឹកប្រមាត់ និង​ដុំ​សាច់​ជាដើម​។​

​ប្រសិនបើ​មិន​មាន​ការព្យាបាល​នោះទេ វា​អាច​នាំឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដូចជា ថង់ទឹកប្រមាត់​ដែល​បាន​ក្លាយទៅជា​រីក​ធំ ឬ​រហែក​។ នៅពេល​ដែល​ធ្វើ​រោគ​វិនិច្ឆ័យ វា តម្រូវឱ្យ​មាន​ការ​ស្នាក់​នៅ​មន្ទីរពេទ្យ​មួយ​។ សម្រាប់​ការព្យាបាល​ជា​ញឹកញាប់​បំផុត​មាន​រួមបញ្ចូល​ទាំង​ការ​វះ​យក​ថង់ទឹកប្រមាត់​ចេញ​។​
 ​សញ្ញា និង​រោគសញ្ញា​នៃ​ការ​រលាក​ថង់​ទឹកប្រ​ម៉ាត់ អាច​រួមមាន​:

  • ​ការឈឺចាប់​ធ្ងន់ធ្ងរ ឬ​ឈឺ​ជាប់​ជានិច្ច​នៅក្នុង​ផ្នែក​ខាងស្ដាំ​ខាងលើ​នៃ​ពោះ​របស់​អ្នក​
  • ​ការឈឺចាប់​ដែល​ចាក់​ពី​ពោះ ទៅ​ស្មា ឬ​ខ្នង​ខាងស្តាំ​
  • ​តឹង​ហើយ​ឈឺ​នៅលើ​ពោះ​នៅពេលដែល​ត្រូវ​បាន​ប៉ះ​
  • ​បែក​ញើស​
  • ​ចង្អោ​រ​
  • ​ក្អួត​
  • ​គ្រុ​នក្តៅ​
  • ​ញាក់​
  • ​ហើម​ពោះ​
  • ​សញ្ញា​ជាធម្មតា​នៃ​ការ​រលាក់​ថង់​ទឹកប្រ​ម៉ាត់ កើតមាន​ឡើង​បន្ទាប់ពី​ទទួលទាន​អាហារ​ជាពិសេស អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។​

នៅពេល​ដែល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​?
​ធ្វើការ​ណាត់​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ណាមួយ​ដែល​មាន​ក្តីបារម្ភ ដល់​អ្នក​។ ឈឺពោះ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​ដែល​អ្នក​មិន​អាច​អង្គុយ​នៅ​តែ​មួយ​កន្លែង​បាន ឬ​ស្វែងរក​ទីតាំង​ដែល​មាន​ផា​សុខភាព​មិន​បាន នោះ​វា​គឺជា​ភាព​បន្ទាន់​មួយ​៕