​សម្រាប់​មនុស្ស​ជាច្រើន​សម្ពាធ​ឈាម​ចុះ​ទាប​អាច​បណ្តាលឲ្យ​មាន​រោគសញ្ញា​នៃ​ការ វិលមុខ និង​ការដួលសន្លប់ ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​សម្ពាធ​ឈាម​ចុះ​ទាប​អាច​ជា​ការគំរាមកំហែង​ដល់​អាយុជីវិត​។​

​បើទោះបីជា​សម្ពាធ​ឈាម​មាន​ភាពប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត សម្ពាធ​ឈាម​៩០(​សម្ពាធ​ឈាម​ស៊ី​ស្តូលី​ច​តិច​)  ឬ​៦០(​សម្ពាធ​ឈាម​ដ្យា​ស្តូលី​ច​តិច​)​ជាទូទៅ​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សម្ពាធ​ឈាម​ចុះ​ទាប​។​

​មូលហេតុ​នៃ​សម្ពាធ​ឈាម​ចុះ​ទាប​អាចមកពី​ការខ្វះ​ជាតិ​ទឹក ឬ​បញ្ហា​វេជ្ជសាស្ត្រ ឬ​ការវះកាត់​ដ៏​ធ្ងន់ធ្ងរ​ណាមួយ​។ សម្ពាធ​ឈាម​ចុះ​ទាប​អាច​ព្យាបាល​បាន ប៉ុន្តែ​វា​ជា​ការសំខាន់​ក្នុង​ការស្វែងរក អ្វី​ដែល​បណ្តាលឲ្យ​មាន​ស្ថានភាព​នេះ ដូច្នេះ​វា​អាច​ត្រូវបាន​ព្យាបាល​បាន​ត្រឹមត្រូវ​។​

​ចំពោះ​មនុស្ស​មួយចំនួន​សម្ពាធ​ឈាម​ចុះ​ទាប​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ណាមួយ​ជា​ពិសេស​នៅពេល​ដែល​វា​ធ្លាក់ចុះ​ភ្លាមៗ ឬ​ត្រូវ​បាន​អម​ដោយ​សញ្ញា និង​រោគសញ្ញា​ដូចជា​:

  • វិលមុខ ឬ​មាន​អា​រម្ម​រណ៏ថា​ស្រាល​ក្បាល​
  • ការដួលសន្លប់ ( syncope )
  • មិន​មាន​ការ​ផ្តោតអារម្មណ៍​បានល្អ​
  • មើល​មិន​ច្បាស់​
  • ចង្អោ​រ​
  • ត្រជាក់​ស្បែក ស្លេក បះ​រោម​
  • ដក​ដង្ហើមញាប់ៗ​
  • អស់កម្លាំង​
  • មិន​សប្បាយចិត្ត​
  • ស្រេកទឹក​ខ្លាំង​៕​