​ជំងឺមហារីក​រន្ធ​គូថ​គឺជា​ប្រភេទ​នៃ​ជំងឺមហារីក​ដ៏​កម្រ​មួយ​ដែល​កើតឡើង​នៅក្នុង​រន្ធ​គូ​ថ​។ រន្ធ​គូថ​គឺជា​បំពង់​ខ្លី​មួយ​ដែល​នៅ​ផ្នែក​ខាង​ចុង​នៃ​ចុង​ពោះវៀន​របស់​អ្នក​។ ជំងឺមហារីក រន្ធ​គូថ​ភាគច្រើន​ត្រូវការ​ការព្យាបាល​ដោយ​រួម​បញ្ចូល​គ្នា​នៃ​ការព្យាបាល​ដោយសារ​ធាតុគីមី និង​ការបាញ់​កាំរស្មី​។ តាមរយ​:​កា​ព្យាបាល​ដោយ​រួម​បញ្ចូល​គ្នា​នេះ​ជំងឺមហារីក​រន្ធ​គូថ​មានឱកាស​ក្នុងការ​ជាសះស្បើយ​ច្រើន ហើយក៏​មាន​ហានិភ័យ​ខ្ពស់​ផង​ដែរ​។ រោគសញ្ញា​នៃ​ជំងឺមហារីក​រន្ធ​គូថ​រួមមាន​:

  • មាន​ហូរ​ឈាម​តាម​រន្ធ​គូថ​
  • មាន​ការឈឺចាប់​នៅក្នុង​រន្ធ​គូថ​
  • មាន​ដុំ​សាច់​នៅក្នុង​រន្ធ​គូ​ថ​
  • រមាស់រ​ន្ធ​គូថ​

ការ​ធ្វើ​តេស្ត និង​នីតិវិធី​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​រន្ធ​គូ​ថ មានដូចជា​:

  • ការពិនិត្យ​មើល​រន្ធ​គូថ និង​ចុង​ពោះវៀន​រក​ភាពមិនធម្មតា​នៃ​រន្ធ​គូថ​របស់​អ្នក ក្នុងអំឡុងពេល​លូក​ទៅពិនិត្យ​រន្ធ​គូថ​វេជ្ជបណ្ឌិត​សូក​បញ្ចូល​ម្រាមដៃ​ដែលមាន​ពាក់​ស្រោមដៃ និង​មាន​លាប​ប្រេងរំអិល​ចូលទៅក្នុង​ចុង​ពោះវៀន​របស់​អ្នក​។ គាត់​នឹង​ស្ទាបរ​ក​អ្វីដែល​មិន​ប្រក្រតី​ដូច​ជា​ដុំ​សាច់​ជាដើម​។​
  • មើល​អ្វី​ដែល​មិន​ប្រក្រតី​ក្នុង​រន្ធ​គូថរ​បស់​អ្នក គ្រូពេទ្យ​របស់​អ្នក​អាច​ប្រើ​បំពង់​ដែល មាន​ពន្លឺ​បំភ្លឺ​ខ្លី​មួយ​(anoscope)​សូក​ចូល​ទៅ​ក្នុង​រន្ធ​គូថ​ដើម្បី​ត្រួតពិនិត្យ​នៅ​ក្នុង​រន្ធ​គូថ និង​ចុង​ពោះវៀន​ពីអ្វី​ដែល​មិន​ប្រក្រតី​។​
  • ថត​អេកូ ក្នុង​គោលបំណង​ដើម្បី​យក​រូបភាព​ពី​រន្ធ​គូថ​របស់​អ្នក គ្រូពេទ្យ​របស់ នឹង​បញ្ចូល​ក្បាល​ថត​របស់​ម៉ាស៊ីន​អេកូ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ទែ​ម៉ូ​ម៉េ​ត្រ​មួយ ចូលទៅ​ក្នុង​រន្ធ​គូថ​របស់​អ្នក​។ ក្បាល​អេកូ​បញ្ចេញ​រលក​សំឡេង​ខ្ពស់​ដែល​គេ ហៅ​ថា​អ៊ុល​ត្រាសោ​នទៅ​ប៉ះ​នឹង​ជា​លិកា និង​សរីរាង្គ​ក្នុង​ខ្លួន​របស់​អ្នក​ដើម្បី បង្កើត​ជា​រូបភាព​។ វេជ្ជបណ្ឌិត​វាយតម្លៃ​រូបភាព​ដើម្បី​រក​មើល​អ្វី​ដែល​ខុស​ពី ធម្មតា​។​
  • យក​គំរូ​វត្ថុ​វិភាគ​នៃ​ជាលិកា​សម្រាប់​ការ​ធ្វើ​តេស្ត​នៅក្នុង​មន្ទីរពិសោធន៍ ប្រសិនបើ គ្រូពេទ្យ​បាន​រកឃើញ​មាន​ភាពមិនប្រក្រតី​ណាមួយ​ដែល គាត់​អាច​យក​គំរូ​វត្ថុ​វិ ភាគ​តូច​មួយ​នៃ​ជាលិកា​ដែល​ទទួលរង​ផលប៉ះពាល់​(Biopsy) ហើយ​ផ្ញើ​ទៅ​មន្ទីរ ពិសោធន៍​ដើម្បី​វិភាគ​។ ដោយ​មើល​កោសិកា​ដោយ​មីក្រូ​ទស្សន៍​គ្រូពេទ្យ​អាច បញ្ជាក់​ថា​កោសិកា​នោះ​ជា​កោសិកា​មហារីក​ដែរឬទេ​។​

​ដូច្នេះ​ប្រសិនបើ​អ្នក​សង្ស័យថា​អ្នក​មាន​បញ្ហា​ដូច​ដែល​បាន​ជម្រាប​ខាងលើ​សូម​ប្រញាប់​រួសរាន់​អញ្ជើញ​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ទទួល​ការពិនិត្យ​រក​បញ្ហា​ជំងឺមហារីក​នេះ​អោយបាន​ឆាប់​ទើប​ជា​ការប្រសើរ ហើយ​អ្នក​ក៏​នឹង​មាន​ឪ​កាស​ក្នុង​ការព្យាបាល អោយបាន​ជា​សះស្បើយ​កាន់តែច្រើន​៕