ក្រៅពីអនាម័យមាត់ធ្មេញត្រឹមត្រូវហើយនោះការរួមបញ្ចូលអាហារមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃក៏នឹងជួយឱ្យសុខភាពមាត់ធ្មេញរបស់អ្នកកាន់តែប្រសើរឡើងផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនោះមានអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយឱ្យធ្មេញសរឹងមាំតាមបែបធម្មជាតិ ៖
១. ផ្កាខាត់ណាខៀវ
បន្លែនេះមានផ្ទុកជាតិដែកដែលជួយការពារធ្មេញទប់ទល់នឹងជាតិអាស៊ីតពីភេសជ្ជៈ ក៏ដូចជាអាហារដែលអ្នកបានទទួលទាន។
២. គ្រាប់ធញ្ញជាតិ
ការទទួលទានគ្រាប់ធញ្ញជាតិដូចជាអាល់ម៉ុន គ្រាប់ល្ង គ្រាប់វ៉ាល់ណឺត និងគ្រាប់ស្វាយចន្ទី គឺអាចជួយកម្ចាត់ស្នាមប្រឡាក់ជាប់ធ្មេញបានយ៉ាងប្រសើរ។ វាក៏បង្កើនការផលិតទឹកមាត់ដែលអាចជួយបន្ថយបាក់តេរីក្នុងមាត់ផងដែរ។ ដើម្បីជាការប្រសើរចូរទទួលទានគ្រាប់ធញ្ញជាតិទាំងនេះក្រោយពេលទទួលទានអាហារ ឬភេសជ្ជៈដែលអាចបង្កស្នាមប្រឡាក់ជាប់ធ្មេញ។
៣. ផ្លែប៉ោម
មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយសំអាតស្នាមប្រឡាក់ជាប់ផ្ទៃខាងក្រៅនៃធ្មេញរាល់ពេលអ្នកទំពារ។ ផ្លែឈើនេះក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹកដែលជួយសម្អាតពេញក្នុងមាត់ រួមទាំងធ្មេញផងដែរ។
៤. ម្នាស់
ផ្លែឈើនេះមានផ្ទុកអង់ស៊ីម bromelain ដែលជួយកម្ចាត់ស្នាមប្រឡាក់លើផ្ទៃធ្មេញដោយមិនបង្កផលប៉ះពាល់ដល់អញ្ចាញ។
៥. ផ្លែសេរ៊ី
ក៏ដូចនឹងផ្លែប៉ោមដែរ ផ្លែសេរ៊ីជួយសម្អាតធ្មេញបានយ៉ាងប្រសើរ។ នៅរាល់ពេលទំពារផ្លែសេរ៊ី គឺអាចប្រៀបបាននឹងអ្នកកំពុងតែខាត់សម្អាតនិងកម្ចាត់កំទេចកំទីអាហារ ព្រមទាំងបាក់តេរីចេញពីធ្មេញ។
៦. ស្ត្របឺរី
អាស៊ីត Malic ក្នុងផ្លែស្ត្របឹរិដែលជួយកម្ចាត់ស្នាមប្រឡាក់ជាប់ធ្មេញ ព្រមទាំងបាក់តេរី។ ការទទួលទានស្ត្របឹរីអាចជួយឱ្យធ្មេញសជាងមុន។ អ្នកអាចលាយស្ត្របឹរីជាមួយម្សៅ Baking soda ឱ្យក្លាយជាល្បាយខាប់ៗ រួចលាបល្បាយលើធ្មេញនិងរងចាំបាច់សម្រាប់រយៈពេល ១៥ នាទី សឹមខ្ពុរលាងសម្អាតមាត់ចេញ។
៧. ផ្លែគីវី
ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលចាំបាច់សម្រាប់រក្សាសុខភាពអញ្ចាញសំខាន់ចំពោះធ្មេញ។
៨. ត្របែក
ក្រៅពីជាប្រភពដ៏ល្អបំផុតមួយទៀតនៃវីតាមីន C ហើយនោះ ត្របែកក៏មានផ្ទុកសារធាតុ tannic ផូស្វ័រិក និងអាស៊ីត malic ដែលជួយកម្ចាត់បាក់តេរីក្នុងមាត់ធ្មេញនិងរក្សាសុខភាពអញ្ចាញគួរឱ្យកត់សម្គាល់។ ត្របែកក៏អាចជួយខាត់សម្អាតផ្ទៃខាងក្រៅនៃធ្មេញកម្ចាត់ស្នាមប្រឡាក់បានយ៉ាងប្រសើរ។
៩. ក្រូច
ក្រៅពីមានផ្ទុកសម្បូរទៅដោយវីតាមីន C ហើយនោះ ក្រូចក៏ជាប្រភពនៃជាតិអាស៊ីតដែលជួយធ្វើឱ្យធ្មេញសជាងមុនបានផងដែរ។ ទោះជាយ៉ាងណាដើម្បីរក្សាសុខភាពកាចាធ្មេញ ចូរកុំដុសសម្អាតធ្មេញភ្លាមៗក្រោយទទួលទានក្រូច៕