​ជំងឺរលាកស្រោមខួរ​ក្បាល គឺជា​ការ​រលាក​នៃ​គម្រប​ដែល​នៅ​ជុំវិញ​ខួរក្បាល និង ខួរ​ឆ្អឹងខ្នង​។ ជាធម្មតា វា​ត្រូវ​បាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ មួយចំនួន​។​
​រោគសញ្ញា​ទូទៅ​បំផុត ក្នុងចំណោម មនុស្ស​វ័យ​ជំទង់ និង​មនុស្ស វ័យក្មេង គឺ​អាច​មាន​ដូចជា​៖

  • ​មានការ​រឹង​កញ្ចឹងក និង ឈឺចាប់ ជាពិសេស​នៅពេល​ដែល​អ្នក ព្យាយាម​អោន​ឱ្យ​ចង្កា របស់​អ្នក​ទៅ​ប៉ះ​និង​ទ្រូង​របស់​អ្នក​
  • ​មានការ​ក្តៅខ្លួន​
  • ​ឈឺក្បាល​
  • ​ក្អួត​
  • ​បញ្ហា​ក្នុង​ការ​គេង​
  • ​ការ​ប្រកាច់ ។​

​ទារក មនុស្ស​ចាស់ និង មនុស្ស ដែល​មាន​បញ្ហា​ផ្នែក​វេជ្ជសាស្ត្រ ដទៃទៀត អាច​មាន​រោគសញ្ញា ផ្សេងគ្នា​៖

  • ​ទារក​អាច​នឹង​មាន​ចរិក​ចំលែក​ឆេវឆាវ និង បដិសេធ​មិន​បរិភោគ​អាហារ​។ ពួកគេ អាច​មាន​កន្ទួល មួយៗ​។ ពួកគេ​អាច​យំ នៅពេលដែល អ្នក​ព​វា ឬ​កាន់​វា​។​
  • ​កូនក្មេង​អាចធ្វើ​សកម្មភាព ដូចជា ពួកគេ​មាន​ជំងឺ​គ្រុនផ្តាសាយ ។ ពួកគេ​អាច​មាន​ក្អក ឬ មាន​បញ្ហា​ក្នុង​ការដកដង្ហើម​។​
  • ​មនុស្សពេញវ័យ និង មនុស្ស ចាស់ ដែល​មាន​បញ្ហា ផ្នែក​វេជ្ជសាស្ត្រ​ដទៃទៀត អាច​មាន​តែ​ឈឺក្បាល បន្តិច និង ការ​មាន​ក្តៅខ្លួន​។​

​វា​ជា​ការសំខាន់​ណាស់ ដែល​គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ប្រសិនបើ អ្នក ឬ កូន​របស់​អ្នកមាន រោគសញ្ញា​ទាំងនេះ​។ មាន​តែ​គ្រូពេទ្យ​ទេ ដែល​អាច​ប្រាប់​ថា តើ​ពួកគេ​ត្រូវបាន​បណ្តាលមកពី វីរុស ឬ បាក់តេរី ជំងឺរលាកស្រោមខួ​រ​។ ជំងឺ​រលាក​ម​ខួរ​ដែល​បណ្តាល​មកពី​បាក់តេរី អាច​បណ្តាលឱ្យ​ស្លាប់​បាន​ប្រសិនបើ​មិន​បាន​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​៕