​នៅពេល​ដែល​រោគសញ្ញា​របស់​ជំងឺ​រលាក​ថ្លើម​C​លេចឡើង រោគសញ្ញា​ទាំងអស់នោះ​រាប់បញ្ចូល​ដូចជា​៖

  • ឡើង​លឿង (​នៅ​ភ្នែក​, ស្បែក និង ទឹកនោម​ផងដែរ​)
  • ឈឺ​ពោះ​
  • អត់​សូវ​ឃ្លាន​
  • ចង់​ក្អួត​
  • អស់កំលាំង

​តើ​ជំងឺ​រលាក​ថ្លើម​C​ឆ្លង​តាម​របៀប​ណា​?
​ជំងឺ​រលាក​ថ្លើម​C​គឺ​ត្រូវបាន​ចំលង​នៅពេលដែល​ឈាម រឺក៏ ទឹក​ក្នុង​ខ្លួន​របស់​បុគ្គល​ដែល​មាន​ជំងឺ​រលាក​ថ្លើម​C​ចូលទៅ​ក្នុង​ខ្លួន​មនុស្ស​ផ្សេង​ទៀត​ដែល​មិន​មាន​ប្រពន្ឋ័​ការពា​រនឹង​ជំងឺ​រលាកថ្លើម​C​នេះ​។​

​ជំងឺ​រលាក​ថ្លើម​C អាច​សាយភាយ​បាន​តាមរយៈ​៖

  • ការ​រួមភេទ​ជាមួយ​បុគ្គល​ដែល​មាន​ជំងឺ​រលាក​ថ្លើម​C​ដោយ​មិន​បាន​ប្រើ​ស្រោមអនាម័យ​(​សូម្បី​តែ​អ្នកជំនាញ​ជាច្រើន​នាក់​ក៏​មិនដឹង​ដែរ​ថា ការប្រើ​ស្រោមអនាម័យ​ជួយ​ការពារ​ការចំលង រឺក៏ គ្រាន់តែ​កាត់​បន្ថយ​ការ​ការចំលង​នោះទេ​)​។​
  • ការប្រើប្រាស់​ថ្នាំ និង ម្ជុល​រួមគ្នា​។​
  • ការ​មុត​ម្ជុល​ដែលមាន​មេរោគ​ដោយ​ចៃដន្យ​ពេល​ធ្វើការ​។​
  • កូន​ដែល​កើតចេញ​ពី​ម្តាយ​មាន​ជំងឺ​រលាក​ថ្លើម​C​។​

​ជំងឺ​រលាក​ថ្លើម​C មិន​ឆ្លង​តាមរយៈ​អាហារ​, ទឹក រឺក៏ ការ​ប៉ះគ្នា​នោះទេ​៕