ប្រសិនបើ​គ្រូពេទ្យ​សង្ស័យ​ពី​ជំងឺ​រលាក​លំពែង​, ជំហាន​ដំបូង​គឺ​ធ្វើ​តេស្ត​ឈាម ដូចជា​ធ្វើតេស្ត​រកមើល​អង់ស៊ីម amylase test ឬ lipase test ដើម្បី​កំណត់​ថា​តើ​អង់ស៊ីម​ដែល​ត្រូវបាន​ផលិត​ដោយ​លំពែង​គឺ​មាន​កម្រិត​នៃ​ការ​ធ្វើការ​ធម្មតា​ឬ​យ៉ាងណា​។ ប្រសិនបើ​វា​ឡើង​, គ្រូពេទ្យ​អាច​សុំ​ធ្វើ​អេកូ​ពោះ​ដើម្បី​រក​មើល​ពី​ការ​រលាក​, ការស្ទះ ឬ​គ្រួស​។​

​ក្នុង​ករណី​មួយ​ចំនួន​ទៀត​, គ្រូពេទ្យ​អាច​ស្នើសុំ​ស្គេ​ន​ដែល​ប្រើ​កាំរស្មីអ៊ិច និង​បច្ចេកវិទ្យា​ដើម្បី​បង្កើត​នូវ​រូបភាព​នៃ​សរីរៈ​ខាងក្នុង​ដើម្បី​ជួយ​បញ្ជាក់​ពី​ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​រលាក​លំពែង​។​

​អំឡុងពេល​នៃ​ការពិនិត្យ​ដំបូង​, គ្រូពេទ្យ​អាច​សួរ​អ្នក​អោយ​ពិពណ៌នា​នៃ​ពណ៌ និង​ប្រភេទ​នៃ​ការ​ក្អួត​។ ប្រសិនបើ​វា​មាន​ពណ៌​នៃ​ទឹក​ប្រមាត់​, គ្រូពេទ្យ​អាច​វាយតម្លៃ​ទៅលើ​បញ្ហា​នៃ​លំពែង ឬ​ថ្លើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង