រោគសញ្ញាដំបូងអាចលេចឡើងពីប៉ុន្មានថ្ងៃទៅប៉ុន្មានឆ្នាំក្រោយសត្វខាំ។
រោគសញ្ញាមួយនៃរោគសញ្ញាជាបំផុតនៃការឆ្លងជំងឺឆ្កែឆ្កួតគឺ ការឈឺចាប់ឆៀបឬ ឬមានអារម្មណ៍ញាក់ជុំវិញកន្លែងដែលសត្វខាំ។ ជារឿយៗវាត្រូវបានគួបផ្សំដោយក្តៅខ្លួន, ឈឺក្បាល, ឈឺសាច់ដុំ, មិនសូវជាចង់ញ៉ាំអាហារ, ចង្អោរ និងអស់កម្លាំង។
នៅពេលដែលការឆ្លងមេរោគវិវត្តន៍, អ្នកដែលត្រូវបានឆ្លងមេរោគឆ្កែឆ្កួតអាចវិវត្តន៍ទៅជារោគសញ្ញាខាងក្រោមនេះ៖
- មួរម៉ៅ
- រវើរវាយ
- ភ័ណ្ឌច្រឡំ
- ឃើញ ឬលឺអ្វីផ្សេងៗដែលមនុស្សធម្មតាមិនឃើញ ឬមិនលឺ
- ឆាប់ខឹង
- គំនិតចម្លែក ឬមិនធម្មតា
- គាំងសាច់ដុំ
- ប្រកាច់
- ខ្សោយ ឬស្ពឹក
- មិនចូលចិត្តពន្លឺ, សម្លេង
- កើនឡើងការហៀរទឹកមាត់ ឬទឹកភ្នែក
- ពិបាកនិយាយស្តី
ចំពោះដំណាក់កាលភ្លាមៗនៃការឆ្លងមេរោគ, នៅពេលដែលវារាលដាលទៅកាន់ផ្នែកដទៃនៃប្រព័ន្ធប្រសាទ, រោគសញ្ញាទាំងនោះអាចវិវត្តន៍ទៅជាៈ
- មើលឃើញពីរ
- បញ្ហានៃការធ្វើចលនាសាច់ដុំមុខ
- ចលនាមិនធម្មតានៃសន្ទះទ្រូង និងសាច់ដុំដែលគ្រប់គ្រងការដកដង្ហើម
- ពិបាកលេប និងកើនឡើងការបញ្ចេញទឹកមាត់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855