​ជំងឺ​គ្រុណ​វៀន​ត្រូវបាន​ចម្លង​ដោយ​ការផឹក ឬ​បរិភោគ​អាហារ​ដែល​មាន​បាក់តេរី ឬ​ទឹក​កខ្វក់​។ អ្នក​ដែល​មាន​ជំងឺ​ស្រួចស្រាវ​អាច​ធ្វើអោយ​បរិស្ថាន​ដែល​នៅ​ជុំវិញ​មាន​មេរោគ​បាន​តាមរយៈ​លាមក​ដែលមាន​បាក់តេរី​ច្រើន​នៅ​ខាងក្នុង​។ ទឹក​មិន​ស្អាត​អាចធ្វើអោយ​អាហារ​មិន​ស្អាត​ផង​ដែរ​។ បាក់តេរី​អាច​រស់​បាន​១​សប្តាហ៍​នៅ​ក្នុង​ទឹក ឬ​ក្នុង​លូ​។ ប្រមាណ​ជា​៣​ទៅ​៥%​នៃ​ប្រជាជន​ក្លាយទៅជា​អ្នក​ផ្ទុក​បាក់តេរី​បន្ទាប់ពី​មាន​ជំងឺ​ស្រួចស្រាវ​នោះមក​។ អ្នក​ផ្សេង​ទៀត​អាចមាន​ជំងឺ​ស្រាល​ដែល​ធ្វើអោយ​យើង​មិន​អាច​កត់សម្គាល់​បាន​។ អ្នក​ទាំងនេះ​អាច​នឹង​ក្លាយជា​អ្នក​ផ្ទុកមេរោគ​រយៈពេល​វែង​បើ​ទោះបីជា​ពួកគេ​មិន​មាន​រោគសញ្ញា ហើយ​ជា​ប្រភព​នៃ​ការចម្លង​នៃ​ជំងឺ​គ្រុណពោះវៀន​នេះ​។ បន្ទាប់ពី​បាន​ញ៉ាំ​អាហារ ឬ​ទឹក​ដែល​កខ្វក់​បាក់តេរី​នឹង​លុកលុយ​ចូល​តាម​ពោះវៀនតូច​ហើយ​ក៏​ចូល​ទៅក្នុង​ឈាម​ជា​បណ្តោះអាសន្ន​។ បាក់តេរី​ត្រូវបាន​ដឹកនាំ​ចូលទៅ​ក្នុង​ថ្លើម អណ្តើក និង​ខួរឆ្អឹង​តាមរយៈ​កោសិកា​ឈាម​ស ដែល​ជា​កន្លែង​ដែល​ពួក​វា​ក​កូនចៅ ហើយ​ក៏​ចូលមកក្នុង​ចរន្តឈាម​សារជាថ្មី​វិញ​។ មនុស្ស​នឹង​វិវត្ត​នូវ​រោគសញ្ញា​ដែល​រួមមាន​គ្រុណក្តៅ​នៅក្នុង​ពេល​នេះ​។ បាក់តេរី​នឹង​ចូល​ទៅក្នុង​ថង់​ទឹកមាត់ និង​ប្រព័ន្ធ​ទឹករងៃ​នៃ​ពោះវៀន​។ នៅ​ទី​នេះ​ដែល​ពួក​វា​បានក​កូនចៅ​បាន​ចំនួន​ច្រើន​ខ្លាំង​។ បាក់តេរី​ឆ្លង​ចូលទៅ​ក្នុង​ពោះវៀន និង​អាច​រកឃើញ​មាន​នៅក្នុង​លាមក​។ ប្រសិនបើ​លទ្ធផល​តេស្ត​មិន​ច្បាស់លាស់​ទេ​នោះ​ឈាម​នឹង​ត្រូវ​បាន​យក​ទៅ​មើល​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​។ រយៈពេល​សម្ងំ​របស់​មេ​រោគ​ជាធម្មតា​១ ឬ​២​សប្តាហ៍ និង​រយៈពេល​នៃ​ការឈឺ​គឺ​ប្រហែលជា​៣ ទៅ​៤​សប្តាហ៍​។ រោគសញ្ញា​រួមមាន​៖

  • មិន​ចង់​ញ៉ាំ​
  • ឈឺក្បាល​
  • ឈឺចាប់​ពេញ​ខ្លួន​
  • ក្តៅខ្លួន​ខ្លាំង​
  • អស់កម្លាំង​
  • រាគ​រូស​៕