នៅចន្លោះពេលដែលអ្នកមានផ្ទៃពោះ ការស្រូបយកសារធាតុចិញ្ចឹមពិតជាសំខាន់ណាស់ ហើយនៅក្នុងត្រីមានសារធាតុចិញ្ចឹមជាច្រើនដែលស្ត្រីមានផ្ទៃពោះគួរតែបរិភោគ ប៉ុន្តែត្រីមានច្រើនប្រភេទ ហើយមានត្រីមួយចំនួនដែលស្ត្រីមានផ្ទៃពោះមិនគួរពិសារឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់អ្នក និងកូន។ ដូចនេះតើមានប្រភេទត្រីណាខ្លះដែលអ្នកមិនគួរទទួលទាននោះ?
ត្រីដែលមានជាតិបារត
អ្នកមិនត្រូវបរិភោគត្រីដែលមានជាតិបារតឡើយ ព្រោះត្រីប្រភេទនេះប៉ះពាល់ដល់សារពាង្គកាយមនុស្សខ្លាំងណាស់ ដូចនេះប្រសិនជាអ្នកពិសារ វានឹងធ្វើឱ្យទារកក្នុងពោះលូតលាស់ខួរក្បាលមិនគ្រប់ជ្រុងជ្រោយឡើយ។
ត្រីប្រៃ
អ្នកមិនត្រូវបរិភោគត្រីប្រៃនោះទេ ព្រោះវាមានសារធាតុជាច្រើនដែលអាចធ្វើឱ្យអ្នកងាយមានជំងឺមហារីកណាស់ ដូចនេះបើអ្នកពិសារ វានឹងអាចបំផ្លាញសុខភាពអ្នក និងកូន នោះកូននឹងងាយមានជំងឺផ្សេងៗណាស់។
ត្រីដែលនៅជិតទន្លេនៃរោងចក្រ
ត្រីដែលនៅជិតទន្លេនៃរោងចក្រ អ្នកមិនត្រូវទទួលទានឡើយ ដោយសារតែមានសារធាតុពុលជាច្រើនដែលអាចហូរចេញពីរោងចក្រទៅកាន់ទន្លេនោះ ដូចនេះនៅពេលដែលអ្នកបរិភោគ វាងាយប៉ះពាល់ដល់សុខភាពអ្នក និងកូនខ្លាំងណាស់ ជាហេតុដែលអាចធ្វើឱ្យអ្នកពុលបាន។
ត្រីដែលនៅជិតកន្លែងធ្វើស្រែ
ស្ត្រីដែលមានផ្ទៃពោះមិនគួរបរិភោគត្រីទាំងនោះឡើយ ព្រោះនៅដំណាក់កាលនៃការធ្វើស្រែ គេតែងតែប្រើថ្នាំសម្លាប់សាច់ល្អិត ឬថ្នាំផ្សេងៗដើម្បីការពារស្រែរបស់គេ ជាហេតុដែលធ្វើឱ្យថ្នាំទាំងនេះហូរចូលទៅក្នុងស្រះត្រី នោះបើអ្នកបរិភោគ វានឹងបង្កគ្រោះថ្នាក់ដល់អ្នក និងកូនខ្លាំងណាស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង