​ជំងឺ​ឆ្មារ​ខ្វាច​គឺជា​ជំងឺ​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​មេរោគ​បាក់តេរី​BartonellaHenselae​។​មនុស្ស​ទូទៅ​ដែល​មាន​ជំងឺ​នេះ​គឺ​ត្រូវបាន​ខ្វាច​ឬ​ខាំ​ដោយ​សត្វ​ឆ្មារ​និង​វិវត្ត​ទៅ​ជា​ការឆ្លង​មេរោគ​តិចតួច​ត្រង់​កន្លែង​ដែល​ឆ្មារ​ខាំ​ឬ​ខ្វាច​។​កូនកណ្តុរ​ជាពិសេស​ជុំវិញ​ក្បាល​ក​និង​អវៈយវៈ​ខាងលើ​ក្លាយ​ជា​ធំ​និង​ហើម​។ អ្នក​ដែល​មាន​ជំងឺ​នេះ​អាច​មាន​គ្រុនក្តៅ​ឈឺ​ក្បាល​អស់​កម្លាំង​និង​មិន​ចង់​ញ៉ាំ​អាហារ​។​ផលវិបាក​កម្រ​ដែល​អ្នកនឹង​ជួប​ចំពោះ​ការឆ្លង​មេរោគ​Bartonellahenselae​គឺ​ជំងឺ Bacillary angiomatosis​និង​ជំងឺ​Parinaud’soculolandularSyndrome៕