​ការ​ហើម​បបូរមាត់​អាច​កើតឡើង​ដោយសារ​បញ្ហា​ផ្សេងៗ​ពីគ្នា​។​គ្រោះថ្នាក់​ទៅ​លើ​បបូរមាត់​និង​តំបន់​នៅ​ជុំវិញ​មាត់​គឺជា​មូលហេតុ​ជាក់ស្តែង​នៃ​ការ​ហើម​បបូរមាត់​។​ប្រតិកម្ម​អា​លែ​ក​ស៊ី ដូច​ជា​ប្រតិកម្ម​ទៅ​នឹង​អាហារ​ឬ​សារធាតុ​ដទៃទៀត​ជារឿយៗ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ហើម​បបូរមាត់​។​Angioedema គឺ​ជា​ជំងឺ​ដែល​មាន​ការ​ហើម​ជាលិកា​នៃ​ស្បែក​ហើយ​ជារឿយៗ​ត្រូវបាន​ប្រមូលផ្តុំ​នៅ​ជុំវិញ​ភ្នែក​និង​បបូរមាត់​។​ការឆ្លង​មេរោគ​មួយចំនួន​ដូចជា​ជំងឺ​រើម អាច​បណ្តាល​អោយ​មានព​ង​ទឹក​និង​ហើម​ដោយ​កន្លែង​នៅ​នឹង​បបូរមាត់​។​ការឆ្លង​មេរោគ​និង​បញ្ហា​នៃ​ការ​រលាក​នៃ​ស្បែក​ក៏​អាច​នាំអោយ​មាន​ការ​រលា​ក​និង​ហើម​បបូរមាត់​ផងដែរ​។​ក្នុងករណី​ដែល​មិនសូវ​ជា​ជួប​នោះ​បញ្ហា​ដែល​ប៉ះពាល់​លើ​ខ្លួនប្រាណ​ទាំងមូល​អាច​បណ្តាលអោយ​បបូរមាត់​ហើម​ហើយ​ជួនកាល​មានការ​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ចាល់​ជាតិ​ទឹក​ឬ​ហើម​នៅ​តំបន់​ដទៃ​ទៀត​នៃ​ខ្លួន​ផង​ដែរ​៕