ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាហារមួយចំនួនមានឥទ្ធិពលលើការដុតរំលាយអាហារក្នុងរាងកាយ ហើយបង្កើនការដុតបំផ្លាញកាឡូរីទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារទាំងនេះមានអ្វីខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីបង្កើនការដុតរំលាយអាហារ ៖
១. ម្ទេស
ជាប្រភពដ៏ប្រសើរនៃសារធាតុ capsaicin ដែលជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយ។ ហើយដំណើរការនេះនឹងនាំឱ្យការដុតបំផ្លាញជាតិខ្លាញ់ដែលលើសមានលក្ខណៈកាន់តែប្រសើរឡើង។
២. ផ្កាក្លាំងពូ
ផ្កាក្លាំងពូមានប្រសិទ្ធភាពបង្កើនការបញ្ចេញអង់ស៊ីមរំលាយអាហារ។ វាក៏ជួយកាត់បន្ថយអាការៈចង្អោរចង់ក្អួតផងដែរ។ ម្យ៉ាងទៀតផ្កាក្លាំងពូជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលល្អសម្រាប់ការសម្រកទម្ងន់និងរក្សាពង្រឹងសុខភាពប្រព័ន្ធរំលាយអាហារទប់ស្កាត់អាការៈទល់លាមក។
៣. ម្រេចខ្មៅ
ជាប្រភពដ៏ប្រសើរនៃសារធាតុ piperine ដែលទប់ស្កាត់ការកកើតឡើងនូវកោសិកាខ្លាញ់ដែលជួយឱ្យអ្នកអាចស្រកទម្ងន់ដែលលើស។
៤. ខ្ទឹមស
អង់ស៊ីម allicin ក្នុងខ្ទឹមសមានប្រសិទ្ធភាពក្នុងការកម្ចាត់ជាតិខ្លាញ់ជួយឱ្យស្រកទម្ងន់គួរឱ្យកត់សម្គាល់។ ដូច្នេះកុំភ្លេចរួមបញ្ចូលគ្រឿងទេសនេះក្នុងរបបអាហារប្រចាំថ្ងៃ។
៥. ម្សៅឈើអែម
មិនត្រឹមតែផ្ដល់ក្លិនឈ្ងុយដល់អាហារប៉ុណ្ណោះទេ ម្សៅឈើអែមក៏ជាគ្រឿងទេសជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។
៦. រមៀត
ជាប្រភពដ៏ប្រសើរនៃសារធាតុ Curcumin ដែលជួយបន្ថយការកកើតផ្ដុំនៃជាលិកាខ្លាញ់ចាំបាច់ក្នុងការស្រកទម្ងន់។ ការរួមបញ្ចូលរមៀតក្នុងរបបអាហារក៏ជួយប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយនិងបន្សាបជាតិពុលក្នុងថ្លើមផងដែរ។
៧. ខ្ញី
ខ្ញីជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពដុតរំលាយជាតិខ្លាញ់កាឡូរីបានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ខ្ញីក៏មានសមត្ថភាពបង្កើនការរំលាយអាហារនិងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់៕