អាហារពេលព្រឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលគ្រប់គ្នាមិនគួររំលងឡើយ! (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ថាតើការមិនទទួលទានអាហារពេលព្រឹកអាចជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់នៃការមិនញ៊ាំអាហារពេលព្រឹក ៖

១. ឥទ្ធិពលអវិជ្ជមានលើសុខភាពបេះដូង

ប្រមាណ ៧០ ភាគរយនៃបុរសដែលរំលងមិនទទួលទានអាហារពេលព្រឹកជាប្រចាំងាយប្រឈមមុខនឹងហានិភ័យនៃបញ្ហាគាំងបេះដូងជាងបុរសដែលទទួលទានអាហារពេលព្រឹកដែលមានតុល្យភាពល្អរាល់ថ្ងៃ។ ទោះជាយ៉ាងណាការរំលងអាហារពេលព្រឹកក៏មិនមែនមានន័យថាអ្នកនឹងជួបប្រទះជំងឺគាំងបេះដូងដែរ ប៉ុន្តែវាជាវិធីដ៏ល្អបំផុតមួយដើម្បីទប់ស្កាត់បញ្ហានេះ។ ការទទួលទានអាហារពេលព្រឹករាល់ថ្ងៃនឹងជួយទប់ស្កាត់ហានិភ័យនៃបញ្ហាបេះដូងផ្សេងៗបានយ៉ាងប្រសើរ។ អ្នកដែលរំលងអាហារពេលព្រឹកក៏ងាយនឹងមានជំងឺលើសឈាម ព្រមទាំងស្ទះសរសៃឈាមផងដែរ! ពិសេសនៅពេលគួបផ្សំជាមួយរបបអាហារមិនល្អនិងកង្វះលំហាត់ប្រាណ គឺនឹងអាចនាំឱ្យមានបញ្ហាសរសៃឈាមបេះដូងរ៉ាំរ៉ៃធ្ងន់ធ្ងរ។

២. ការកើនឡើងនូវហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២

ស្ត្រីដែលរំលងអាហារពេលព្រឹកប្រឈមមុខខ្ពស់នឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ជាងស្ត្រីដែលញ៊ាំអាហារពេលព្រឹករាល់ថ្ងៃ។ ការទទួលទានអាហារពេលព្រឹកអាចជួយធ្វើឱ្យដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយកាន់តែមានលក្ខណៈប្រសើរឡើង ព្រមទាំងជួយបំលែងជាតិស្ករទៅជាថាមពល។ ប្រសិនបើអ្នករំលងអាហារពេលព្រឹកនោះការដុតរំលាយអាហារក្នុងរាងកាយនឹងយឺតជាងធម្មតា ហើយការបំលែងជាតុស្ករទៅជាថាមពលក៏ជួបប្រទះបញ្ហាដូចគ្នា។ ដូច្នេះដើម្បីចៀសផុតបញ្ហានេះអ្នកគ្រាន់តែទទួលទានអាហារពេលព្រឹករាល់ថ្ងៃជាការស្រេច។ មិនចាំបាច់តែទទួលទានច្រើនពេកគ្រប់មុខនោះទេ អ្នកអាចទទួលទានត្រឹមយ៉ាអួរក៏បាន។

៣. នាំឱ្យកើនទម្ងន់

តើអ្នកដឹងទេថាការទទួលទានអាហារពេលព្រឹកសំខាន់ប៉ុណ្ណាសម្រាប់ការសម្រកទម្ងន់? អ្នកអាចនឹងទទួលទានអាហារពេលថ្ងៃ ឬល្ងាចច្រើនជាងធម្មតា ប្រសិនបើមិនបានទទួលទានអ្វីសោះតាំងពីព្រឹក។ ម្យ៉ាងវិញទៀតការរំលងអាហារពេលព្រឹកអាចពន្យឺតដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយ។ លើសពីនេះទៅទៀតទៀតប្រសិនបើអ្នកមិនទទួលទានអាហារពេលព្រឹកទេនោះអ្នកប្រហែលជានឹងមិនរក្សាបាននូវជាតិប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងរាងកាយឡើយ។ ហើយប្រូតេអ៊ីន គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទទួលនិងរក្សាបាននូវទម្ងន់ដ៏ល្អឥតខ្ចោះ។ ប្រូតេអ៊ីនជួយបង្កើនលឿននៃការដុតរំលាយអាហារនិងថែមទាំងធ្វើឲ្យមានអារម្មណ៍ថាឆ្អែតបានយូរទៀតផង។

៤. ហានិភ័យនៃជំងឺមហារីក

ការរំលងមិនទទួលទានអាហារពេលព្រឹកនឹងបណ្ដាលឱ្យអ្នកឃ្លានអាហារដែលសម្បូរកាឡូរី ជាតិស្ករ និងខ្លាញ់ខ្លាំងដែលអាចនាំឱ្យកើតជាជំងឺធាត់ជ្រុល។ ហើយជំងឺធាត់ជ្រុលនេះនឹងបង្កើនហានិភ័យនៃជំងឺមហារីកគួរឱ្យព្រួយបារម្ភ។

៥. ជំងឺឈឺក្បាលប្រកាំង

ការរំលងមិនទទួលទានអាហារពេលព្រឹកអាចបណ្ដាលឱ្យជាតិស្ករក្នុងរាងកាយធ្លាក់ចុះទាប។ ជាលទ្ធផលនៃការលេចឡើងនូវអាការៈមួយចំនួនដូចជាឈឺក្បាលប្រកាំង ខ្សោយកម្លាំង រកកលចង់សន្លប់ សម្ពាធឈាមឡើងខ្ពស់ និងឈឺក្បាល។ អ្នកងាយនឹងជួបប្រទះបញ្ហាជាតិស្ករក្នុងឈាមធ្លាក់ចុះទាបណាស់នៅពេលរំលងអាហារពេលព្រឹក៕