ទារក​ទើបនឹង​កើត ឬ​កូន​ក្មេង​មិន​ទាន់​ចេះ​និយាយ ពិតជា​ពិបាក​ក្នុង​ការ​មើលថែ​ទាំ​ខ្លាំង​ណាស់ ពីព្រោះ ពួក​គេ​មិន​អាច​ប្រាប់​យើង​បាន​ទេ​ថា តើ​គេ​ឈឺ​អ្វី?​គេ​ចង់បាន​អ្វី​ជាដើម?

វា​ជា​រឿង​សំខាន់​ណាស់ ដែល​អ្នក​គួរ​យក​កូន​ទៅ​មន្ទីរពេទ្យ ប្រសិនបើ​កូន​របស់​អ្នក​យំ​មិន​បាត់​នោះ​ទេ ពីព្រោះ គ្រូពេទ្យ​អាច​នឹង​រក​មូលហេតុ ដែល​នាំ​គេ​យំ​មិន​បាត់​ដូច​ជា ចុកពោះ​ជាដើម​។

អាកា​រៈ​ចុកពោះ ជា​បញ្ហា​ដែល​កើត​ញឹកញាប់​លើ​កុមារ​តូច ជា​ពិសេស ពេល​ក្រពះ​ពោះវៀន​របស់​គេ ធ្វើការ​មិន​ទាន់​បាន​ល្អ ឬ​គេ​ញ៉ាំ​របស់​មិនល្អ​ជាដើម​។

ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​គួរ​ចេះ ដើម្បី​ធ្វើ​ឲ្យ​កូន​បាត់​យំ ៖

• អោប​កូន​របស់​អ្នក​ថ្ម​ម​ៗ ហើយ​ដាក់​គេ​ឲ្យ​គេង
• អង្រួន​ជើង ឬ​ទះ​គូថ​របស់​គេ​ថ្នម​ៗ
• ព្យាយាម​អោប​គេ​ឲ្យ​ត្រង់ ដើម្បី​ជួយ​ឲ្យ​គេ​បញ្ចេញ​ខ្យល់​ពី​ក្នុង​ពោះ
• អ្នក​អាច​គោះ​របស់របរ ឬ​ភ្លេង​ឲ្យ​លឺ ដើម្បី​ឲ្យ​គេ​ចាប់អារម្មណ៍
• អ្នក​អាច​នាំ​កូន​ដើរទៅ​ក្រៅ ឬ​ដាក់​គេ​ក្នុង​រទេះរុញ​ដើរ​លេង​ក៏​បាន
• ងូតទឹក​ក្តៅ​ឧណ្ហ​ឲ្យ​កូន​របស់​អ្នក

យក​ក្រណាត់​ស្អាត​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហ​ៗ រួច​ស្អំ​លើ​ពោះ​របស់​គេ​។

ប្រសិនបើ​អ្នក​ព្យាយាម​ពីរ​បី​ម៉ោង​ហើយ​នៅ​តែ​មិន​បាត់ ឬ​គេ​កាន់តែ​ស្រែក​ខ្លាំង​ឡើង សូម​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​៕