តើអ្នកធ្លាប់សង្កេតឃើញទេថាក្រោយពេលដែលអ្នកសម្រាលកូនរួច សក់អ្នកតែងតែជ្រុះ ដូចនេះបើអ្នកមានអាការៈនេះ អ្នកគួរតែធ្វើដូចម្តេចទើបអាចការពារកុំឲ្យវាជ្រុះកាន់តែច្រើន?
- អ្នកត្រូវតែជ្រើសរើសសាប៊ូកក់សក់ដែលត្រូវនឹងប្រភេទសក់អ្នកដើម្បីកក់សក់ ហើយនៅពេលដែលកក់ មិនត្រូវប្រើកម្លាំងធ្ងន់នោះទេ ត្រូវប្រើថ្នមៗ ហើយនៅពេលដែលកក់រួច អ្នកមិនត្រូវប្រើម៉ាស៊ីនផ្លុំសក់មកផ្លុំនោះទេ ត្រូវតែឲ្យវាស្ងួតដោយខ្លួនឯង ហើយក្រាស់សិតសក់ត្រូវតែប្រើក្រាស់ប្រហោងធំ ហើយសិតថ្នមៗ។
- នៅពេលដែលអ្នកកំពុងដែលបំបៅដោះកូន អ្នកមិនត្រូវលាបសក់ និងអ៊ុតសក់នោះទេ ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពអ្នក ថែមទាំងអាចប៉ះពាល់ដល់សុខភាពកូនទៀតផង។
- អ្នកមិនត្រូវឲ្យសក់អ្នកត្រូវថ្ងៃច្រើននោះទេ ព្រោះវានឹងស្ងួត ហើយងាយជ្រុះខ្លាំងណាស់ក្រោយពេលដែលអ្នកត្រូវថ្ងៃច្រើន។
- អ្នកមិនត្រូវបរិភោគអាហារដែលប៉ូវច្រើនពេកនោះទេ ព្រោះនៅពេលដែលសារធាតុចិញ្ចឹមក្នុងខ្លួនអ្នកហួសកម្រិត វានឹងធ្វើឲ្យសក់អ្នកជ្រុះដូចគ្នា ដូចនេះអ្នកត្រូវបរិភោគល្មមទៅបានហើយ។
- អ្នកត្រូវតែរក្សាចិត្តអ្នកឲ្យសប្បាយ មិនត្រូវមានសំពាធផ្សេងៗនោះទេ ព្រោះសំពាធទាំងនេះអាចធ្វើឲ្យសក់អ្នកកាន់តែជ្រូះកាន់តែច្រើន ដូចនេះបើអ្នកហត់នឹងមើលកូនច្រើនពេក អ្នកត្រូវឲ្យស្វាមីអ្នកជួយខ្លះ មិនត្រូវធ្វើតែឯងទេ។
- អ្នកត្រូវតែឧស្សាហ៍សិតសក់ ព្រោះនៅពេលដែលវាមិនទាក់ នោះសក់អ្នកនឹងមិនងាយជ្រុះច្រើននោះទេ ត្រូវតែប្រើក្រាស់ធំដើម្បីសិតទើបបាន មិនត្រូវប្រើក្រាស់តូចឡើយ ព្រោះវាងាយធ្វើឲ្យអ្នកជ្រុះសក់ដូចគ្នា៕