ប្រសិនជាអ្នក ជាបុគ្គលដែលកើតក្នុងឆ្នាំទាំង៤ខាងលើ ជាអ្នកដែលពូកែរកលុយណាស់។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលទូលាយចំពោះមិត្តភក្តិ។ នៅពេលដែលពួកគេត្រូវការជំនួយ គេនឹងមិនបដិសេធឡើយ។ ម្យ៉ាងទៀត គេជាមនុស្សដែលមិនរំពឹងទទួលបានការតបស្នងមកវិញទេ។ សូម្បីតែទៅញ៉ាំបាយជាមួយគ្នា ក៏គេមិនប្រកាន់រឿងលុយដែរ ដោយគេតែងតែចេញជានិច្ច។ ដោយសារតែហេតុនេះហើយ ទើបនៅពេលដែលគេមានបញ្ហា តែងតែមានអ្នកចេញមុខជួយជានិច្ច។
ឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលតែងតែបំពេញកិច្ចការបានយ៉ាងល្អគ្រប់រឿង។ គេយល់ថានៅពេលដែលជួយអ្នកដទៃ ត្រូវតែជួយដល់ទីបញ្ចប់។ នៅក្នុងការងារ បើមាននរណាហាលមាត់ឲ្យគេជួយ គេតែងតែជួយជានិច្ច។ ដោយសារតែចិត្តល្អបែបនេះហើយ ទើបធ្វើឲ្យទេវតាទ្រព្យនៅជិតខ្លួនតាមថែរក្សាគេជារៀងរហូត។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលចាយលុយទូលាយទៅលើមិត្តភក្តិ។ អ្នកទាំងនោះមានអ្នកដែលកើតក្នុងឆ្នាំកុរនេះជាមិត្តភក្តិ មិនខាតឡើយ។ ជាហេតុដែលធ្វើឲ្យសំណាងល្អទាំងឡាយរត់មកជិតខ្លួនគេ។ ដូចនេះផ្លូវលាភរបស់គេនឹងបើកធំខ្លាំងតែម្តង។
ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំនេះ តែងតែប្រកាន់ចរិតទន់ភ្លន់ចំពោះអ្នកដែលនៅជុំវិញខ្លួន។ ម្យ៉ាងទៀត គេជាមនុស្សដែលមិនព្រមមើលអ្នកដទៃលំបាកឡើយ។ គេអាចលះបង់បានគ្រប់យ៉ាងដើម្បីមិត្តភក្តិ។ ដោយសារតែបែបនេះ ទើបធ្វើឲ្យលាភជាច្រើនរត់មករកគេ៕