រោគសញ្ញានៃការរលាកសន្លាក់នៅនឹងជើងរួមមានការឈឺនិងការហើមដែលអាចធ្វើអោយអ្នកពិបាកក្នុងការដើរ ឬរត់។ អ្នកគួរតែទៅជួបនឹងគ្រូពេទ្យប្រសិនបើរោគសញ្ញាខាងក្រោមនេះកើតមាន ៖
- ហើមដែលប៉ះពាល់យ៉ាងហោចណាស់សន្លាក់មួយ
- តឹងឬឈឺដែលកើតមានឡើងនៅសន្លាក់ជាច្រើន
- ក្តៅឬក្រហមជុំវិញសន្លាក់
- ពិបាកធ្វើចលនា
- គាំងសន្លាក់ដែលឈឺនៅពេលព្រឹក
- ប្រែប្រួលពណ៌ស្បែក៕