អាប់សែ​ក្នុង​តម្រងនោម ភាគច្រើន​បង្កឡើង​ដោយសារ​បាក់តេរី​ដែល​ធ្វើ​ដំណើរ​នៅក្នុង​ឈាម ឬ​ដោយសារ​ការឆ្លង​មេរោគ​នៅ​លើ​ផ្លូវ​បង្ហូរ​ទឹកនោម បន្ទាប់មក ទើប​រាលដាល​ទៅកាន់​សរីរាង្គ​តម្រងនោម​។ អាប់សែ​តម្រងនោម គឺ​ជា​ជំងឺ​មួយ​ដែល​អាច​កើតឡើង​ដោយសារ​បញ្ហា​មួយចំនួន​ផង​ដែរ ដូចជា​ជំងឺរលាកតម្ររ​ង​នោម ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង​ជំងឺ​ច្រាល​ទឹកនោម​ឡើង​លើ​។ ជួនកាល អាប់សែតម្រងនោម អាច​វិវត្ត​មកពី​ប្រភព​នៃ​ការឆ្លង​មេរោគ​នៅ​កន្លែង​ណាមួយ​នៃ​រាងកាយ ដូចជា កើត​បូស​នៅលើ​ស្បែក និង​ការចាក់​ថ្នាំញៀន ក៏​អាច​ជា​ប្រភព​នៃ​ការកើត​បូស​តម្រងនោម​ផងដែរ​។ ការឆ្លង​មេរោគ​លើផ្លូវ​បង្ហូរ​ទឹកនោម អាច​ជាប់ទាក់ទង​ជាមួយ​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម និង​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ​។​ ​រោគសញ្ញា​នៃ​ការកើត​អាប់សែ​តម្រងនោម មានដូចជា​៖

  • ​​ក្តៅខ្លួន​
  • ​​គ្រុន​ញាក់​
  • ​​ឈឺ​ពោះ​
  • ​​ស្រក​ទំងន់​
  • ​​មាន​អារម្មណ៍​ស្រពេចស្រពិល និង​មិន​ស្រួល​ក្នុង​ខ្លួន​
  • ​​នោម​ឈឺ​
  • ​ទឹកនោម​អាចមាន​លាយ​ឈាម​៕