​សញ្ញា​របស់​ជំងឺរើម​ជាធម្មតា​កើតឡើង​តែ​មួយ​ផ្នែក​តូច​នៃ​រាងកាយ​មួយ​ចំហៀង​របស់​អ្នក​ប៉ុណ្ណោះ​។ សញ្ញា​ទាំងនេះ​មានដូចជា​៖

  • ​មាន​អារម្មណ៍​ថា​ឈឺចាប់ ក្រហាយ ស្ពឹក ឬ​ឈឺ​ឆៀបៗ​
  • ​ប៉ះ​ឈឺៗ​
  • ​មាន​កន្ទួល​ក្រហម​នៅពេល​ចប់​ផ្តើម ហើយ​បែរ​ទៅ​ជា​ឈឺ​វិញ​
  • ​មាន​ពងទឹក ហើយ​ទៅ​ជា​បែក​
  • ​រមាស់​

​អ្នកខ្លះ​ទៀត​ក៏​ធ្លាប់មាន​បញ្ហា​ផ្សេង​ដែរ​ដូចជា​៖

  • ​ក្តៅខ្លួន​
  • ​ឈឺក្បាល​
  • ​ខ្លាច​ពន្លឺ​
  • ​អស់កម្លាំង​

​ការឈឺចាប់​ច្រើន​តែ​ជា​សញ្ញា​ដំបូង​គេ​របស់​ជំងឺរើម​។ ខ្លះ​ក៏​អាច​មាន​អាការៈ​ធ្ងន់ធ្ងរ​ដែរ​។ ដោយ​អាស្រ័យ​ទៅតាម​ទីតាំង​នៃ​ការឈឺចាប់ ពេល​ខ្លះ​វា​អាច​នឹង​ច្រឡំ​នឹង​សញ្ញា​របស់​ផ្សេង​របស់​ជំងឺ​បេះដូង សួត ឬ​តម្រងនោម​ដែរ​។ អ្នកខ្លះ​មាន​ការឈឺចាប់​ដោយសារ​ជំងឺរើម​ដោយ​គ្មាន​កន្ទួល​រមាស់​ផង​។


​ភាគច្រើន កន្ទួល​ដោយសារ​ជំងឺរើម​កើត​ឡើង​ជាមួយ​នឹង​ពងបែក​ដែល​នៅ​ជុំវិញ​តំបន់​ក្រោម​ឆ្អឹងជំនី​ខាងឆ្វេង ឬ​ស្តាំ​។ ពេលខ្លះ​កន្ទួល​របស់​វា​កើតឡើង​នៅ​ជុំវិញ​ភ្នែក ឬ​មួយ​ចំហៀង​ក ឬ​មុខ​៕