​ការ​រលាក​ក្រពះ​អាច​ជា​ការ​រលាក ឬ​ដាច់ដោច​ទៅលើ​ភ្នាស​កម្រាល​ខាងក្នុង​របស់​ក្រពះ​។ វា​អាច​កើតឡើង​ភ្លាម (​ស្រួចស្រាវ​) ឬ​បន្តិច​ម្តងៗ (​រ៉ាំរ៉ៃ​)​។
​ការ​រលាក​ក្រពះ​នេះ​ដែរ​អាច​បណ្តាល​មក​ការប្រើ​គ្រឿង​ស្រវឹង​ច្រើន ក្អួត​រ៉ាំរ៉ៃ ស្ត្រេ​ស ឬ​ប្រើ​ថ្នាំ​ដូចជា ពពួក​ថ្នាំ​អាស្ពីរីន ឬ​ថ្នាំ​ប្រឆាំង​ការ​រលាក​។ វា​ក៏​ប្រហែល​ជា​បណ្តាលមកពី​រឿង​ដូចខាងក្រោម​នេះ​ផង ដែរ​៖

  • ​Helicobacter Pylori (H. pylori) ជា​ប្រភេទ​បាក់តេរី​ម្យាង​ដែល​រស់​នៅ​ក្នុងភ្នាស​កម្រាល​របស់​ក្រពះ​។ បើសិនជា​មិន​មាន​ការព្យាបាល​ទេ វា​អាច​នាំឱ្យ​កើត​ជា​ដំបៅ​ក្រពះ ហើយ​ខ្លះ​ទៀត​ទៅ​ជា​មហារីកក្រពះ​ផងដែរ​។
  • ​ការ​ច្រាល​ទឹកប្រមាត់​ចូលទៅក្នុង​ក្រពះ​
  • ​មាន​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង