នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែប្រយ័ត្ននូវអាហារដែលអ្នកបរិភោគ បើពុំដូច្នោះទេ វានឹងអាចប៉ះពាល់ដល់កូនក្នុងផ្ទៃយ៉ាងងាយ មិនត្រឹមតែប៉ះពាល់ដល់កូនទេ ថែមទាំងប៉ះពាល់ដល់សុខភាពអ្នកទៀតផង។ដូចនេះតើមានអាហារអ្វីខ្លះដែលអ្នកគួរតែប្រយ័ត្ននោះ?
- អ្នកមិនត្រូវបរិភោគសាច់ច្រើនពេកទេ ពពួកត្រីក៏មិនត្រូវពិសារច្រើនពេកដែរ ជាពិសេសសូកូឡា ស្ករស និងអាហារដែលជូរក៏មិនអាចបរិភោគច្រើនពេកដែរ ព្រោះវាអាចប៉ះពាល់ដល់ម្តាយកូនអ្នកណាស់ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនស្ងប់ មួរម៉ៅច្រើន ឆាប់ខឹង ថែមទាំងអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនបានល្អ អាចប្រះបបូរមាត់ក៏ថាបានដែរ ដូចនេះបើអ្នកចង់បរិភោគ អ្នកគួរតែពិសារល្មមបានហើយ មិនត្រូវហួសកម្រិតឡើយ ព្រោះការពិសារហួសកម្រិត រមែងតែងតែផ្តល់ផលអាក្រក់ដល់អ្នកជានិច្ច។
- អ្នកមិនត្រូវបរិភោគសាច់ឆៅនោះទេ ព្រោះវាមានមេរោគជាច្រើន ដែលអាចឆ្លងចូលទៅក្នុងរាងកាយអ្នកដែលអាចប៉ះពាល់ដល់កូនក្នុងផ្ទៃខ្លាំងណាស់ ដែលអាចប៉ះពាល់ដល់ខួរក្បាលកូន ជួនកាលអាចធ្វើឲ្យអ្នករលូតកូនក៏មានដែរ ថែមទាំងអាចធ្វើឲ្យកូនស្លាប់ក្នុងពោះទៀតផង ដូចនេះបើអ្នកចង់ពិសារ អ្នកត្រូវតែចំហិនឲ្យឆ្អិនទើបបរិភោគ នោះសុខភាពអ្នកនឹងមិនអីឡើយ។
- អ្នកក៏មិនត្រូវបរិភោគថ្លើមជ្រូកច្រើនបានដែរ ព្រោះវាប៉ះពាល់ដល់សុខភាពអ្នកទាំងពីរខ្លាំងណាស់ ដោយសារនៅក្នុងថ្លើមសត្វមានសារធាតុជាច្រើនដែលមិនល្អចំពោះសុខភាពអ្នកទេ ដែលអាចបំផ្លាញភ្នែករបស់កូន ឆ្អឹង និងស្បែកជាដើម នោះពេលដែលអ្នកកើយចេញមក កូននឹងគ្មានសុខភាពល្អឡើយ៕