ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកស្អាតទោះអ្នករវល់មើលកូនក៏ដោយ ទើបស្វាមីអ្នកមិនបែកចិត្ត។ តើមានអ្វីខ្លះទៅ?

មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែតែងមុខអ្នក ដោយអាចគ្រាន់តែលាបក្រេម ឬលាបភ្នែក។ ការតែងសាមញ្ញនេះ អាចទាក់ទាញបានប្តីអ្នកបានខ្លះ។ ម្យ៉ាងទៀត អ្នកក៏អាចស្លៀកពាក់ស៊ិចស៊ីក្នុងពេលយប់បាន ដើម្បីពង្វក់ស្វាមីអ្នកឲ្យបាក់នឹងអ្នក។
អ្នកគួរតែស្លៀកពាក់សម្លៀកបំពាក់ដែលប្តីអ្នកពេញចិត្ត ដោយអ្នកគួរតែសួរគេឲ្យដឹងថា គេស្រឡាញ់សម្លៀកបំពាក់បែបណា។ នៅពេលគេមិនឆ្លើយ អ្នកគួរតែសួរដល់គេឆ្លើយ ហើយស្លៀកពាក់តាមចំណង់ចំណូលចិត្តរបស់គេ ដើម្បីអាចទាក់ទាញគេបាន។
ក្នុងមួយអាទិត្យ អ្នកគួរតែតែងខ្លួនពីក្បាលដល់ចុងជើងឲ្យស្អាតចំនួនពី២ទៅ៣ថ្ងៃ។ ការធ្វើបែបនេះ អាចធ្វើឲ្យប្តីអ្នកមើលឃើញទៅសប្បាយចិត្ត ហើយត្រជាក់ភ្នែក។ ផ្ទុយទៅវិញ បើអ្នកតែងតែស្លៀកពាក់ដូចជាយាយចាស់ នោះស្វាមីអ្នកនឹងធុញខ្លាំងណាស់។ ដូចនេះ អ្នកគួរតែធ្វើតាមវិធីទាំងឡាយខាងលើ ដើម្បីអាចទាក់ទាញបានចិត្តរបស់ប្តីអ្នកឲ្យជាប់៕