សារព័ត៌មានប៊ីប៊ីស៊ីនៅថ្ងៃនេះបានរាយការណ៍នៅថ្ងៃអង្គារនេះថាវ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយ ក្រុមហ៊ុន Moderna មានប្រសិទ្ឋភាពដល់ទៅ៩៥ភាគរយដោយផ្តល់ក្តីសង្ឃឹមមួយនៅក្នុងការទប់ ស្កាត់ការរាលដាលកូវីដ១៩នៅក្នុងពិភពលោក។
ក្រុមហ៊ុន Moderna ត្រូវបានដកស្រង់សម្តីដែលនិយាយថា នេះគឺជាថ្ងៃដ៏អស្ចារ្យ ហើយពួកគេគ្រោង នឹងដាក់ពាក្យសុំការអនុម័តប្រើនៅក្នុងរយះពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ក្រុមហ៊ុនេះសង្ឃឹមថានឹងផលិតវ៉ាក់សាំងចំនួនដល់១០០០លានដូសសម្រាប់មនុស្សទូទាំងពិភពលោក។ វ៉ាក់សាំងនេះត្រូវចាក់ពីរដូសម្រាប់មនុស្សមនុស្សម្នាក់។ ដូច្នេះ តួលេខនេះបង្ហាញថាក្រុមហ៊ុនអាច មានសមត្ថភាពផលិតវ៉ាក់សាំងសម្រាប់មនុស្សប្រមាណ៥០០លាននាក់ក្នុងពិភពលោក។
កាលពីមុននេះ ក្រុមហ៊ុន Pfizer ក៏បានប្រកាសកាលពីពេលថ្មីៗនេះថា វ៉ាក់សាំងរបស់ខ្លួនមាន ប្រសិទ្ឋភាពជាង៩០ភាគរយហើយមិនមានរបាយការណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការចាក់វ៉ាក់សាំងនេះដែរ។
ការប្រកាសអំពីវ៉ាក់សាំងទាំងពីរនេះកើតមាន នៅពេលមួយដែលពិភពលោកកំពុងរងការវាប្រហារ យ៉ាងធ្ងន់ធ្ងរដោយសារកូវីដ១៩៕