ការដុតរំលាយអាហារឆាប់រហ័ស គឺល្អណាស់សម្រាប់បង្កើនសមត្ថភាពរបស់រាងកាយក្នុងការដុតដំផ្លាញកាឡូរីនិងជាតិខ្លាញ់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើយ៉ាងណាទើបអាចពន្លឿនអាត្រានៃការដុតរំលាយអាហារក្នុងរាងកាយបាន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរធ្វើដើម្បីបង្កើនការដុតរំលាយអាហារ ៖

១. រួមបញ្ចូលខ្ញីក្នុងរបបអាហារ

ខ្ញីជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពបង្កើនការរំលាយអាហារ និងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ខ្ញីមានសមត្ថភាពបង្កើនការរំលាយអាហារនិងពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដែលប្រសើរបំផុតជួយក្នុងការសម្រកទម្ងន់។

២. រួមបញ្ចូលម្ទេសក្រហមក្នុងរបបអាហារ

ការរួមបញ្ចូលម្ទេសក្រហមក្នុងរបបអាហារ គឺពិតជាល្អណាស់ដើម្បីបង្កើនការដុតបំផ្លាញកាឡូរី។ ម្យ៉ាងវិញទៀតការទទួលទានម្ទេសក្រហមក៏ជួយបន្ថយការឃ្លានអាហារផ្អែមគួរឱ្យកត់សម្គាល់ផងដែរ។ សារធាតុ capsaicin ក្នុងម្ទេសក្រហមទទួលទានខុសត្រូវបង្កើនសីតុណ្ហភាពរាងកាយដុតបំផ្លាញកាឡូរីបានកាន់តែច្រើន។

៣. ខ្ទឹមស

ក្រៅពីផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាពហើយនោះ ខ្ទឹមសក៏ជួយពន្លឿនការដុតរំលាយអាហារផងដែរ។ ការរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយឱ្យអ្នកស្រកទម្ងន់គួរឱ្យកត់សម្គាល់។

៤. រមៀត

ជាប្រភពដ៏ប្រសើរនៃសារធាតុ Curcumin ដែលជួយបន្ថយការកកើតផ្ដុំនៃជាលិកាខ្លាញ់ចាំបាច់ក្នុងការស្រកទម្ងន់។ ការរួមបញ្ចូលរមៀតក្នុងរបបអាហារក៏ជួយប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយនិងបន្សាបជាតិពុលក្នុងថ្លើមផងដែរ។

៥. ជ្រើសរើសសាច់គ្មានខ្លាញ់

ការទទួលទានសាច់គ្មានខ្លាញ់ក៏អាចពន្លឿនការដុតរំលាយអាហារបានយ៉ាងប្រសើរផងដែរ។ ការទទួលទានអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់ជួយដុតបំផ្លាញកាឡូរីបានច្រើនជាងការទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតខ្ពស់៕

៦. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

កង្វះជាតិទឹកក្នុងរាងកាយអាចពន្យឺតដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយ។ ដូច្នេះត្រូវប្រាកដថាអ្នកបានទទួលទានទឹកច្រើនគ្រប់គ្រាន់រាល់ថ្ងៃដើម្បីពន្លឿនការរំលាយអាហារនិងដុតបំផ្លាញកាឡូរី។

៧. កុំរំលងតែបៃតង

តែបៃតងមានផ្ទុកសារធាតុ catechins ដែលជួយពន្លឿនការដុតរំលាយអាហារនិងដុតបំផ្លាញកាឡូរីបានយ៉ាងប្រសើរ។

៨. ទទួលទានត្រីសម្បូរខ្លាញ់

ត្រីមានផ្ទុកកូឡេស្តេរ៉ូលនិងជាតិខ្លាញ់ឆ្អែតទាប ប៉ុន្តែអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ ព្រមទាំងប្រូតេអ៊ីនខ្ពស់ដែលសំខាន់ណាស់សម្រាប់ពន្លឿនដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយ។ ត្រីក៏ផ្ដល់ឱ្យរាងកាយនូវជាតិអ៊ីយ៉ូដដែលចាំបាច់សម្រាប់ក្រពេញទីរ៉ូអ៊ីតផងដែរ។ ក្រពេញនេះគ្រប់គ្រងលើដំណើរការជាច្រើនក្នុងរាងកាយ រួមបញ្ចូលទាំងអត្រានៃការដុតរំលាយអាហារ។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរព្យាយាមទទួលទានត្រីឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។

៩​. គេងឱ្យគ្រប់គ្រាន់

ផលប៉ះពាល់មួយផ្សេងទៀតនៃការគេងមិនគ្រប់ គឺជំងឺធាត់ជ្រុល។ កង្វះនៃការគេងអាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូននិងចំណង់អាហារ។ នៅពេលគេងមិនបានគ្រប់គ្រាន់រាងកាយនឹងមិនអាចផលិតអ័រម៉ូន ghrelin (ទទួលខុសត្រូវរំញោចការឃ្លាន) និងអ័រម៉ូន leptin (ទប់ស្កាត់ចំណង់អាហារ) ត្រឹមត្រូវដើម្បីអាចអោយខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។

១០. ធ្វើលំហាត់ប្រាណជាប្រចាំ

ការមិនធ្វើលំហាត់ប្រាណជាប្រចាំនឹងបណ្ដាលឱ្យរាងកាយ​ស្តុកទុកនូវទម្ងន់ដែលលើសដោយអាត្រានៃការដុតរំលាយអាហារមានសភាពយឺត ហើយរាងកាយមិនអាចដុតបំផ្លាញកាឡូរីនិងជាតិខ្លាញ់បានច្រើន។ ជាពិសេសប្រសិនបើអ្នកចូលចិត្តទទួលទានភេសជ្ជៈផ្អែមៗ ព្រមទាំងអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់និងកាឡូរីខ្ពស់! អ្វីដែលគួរឱ្យព្រួយបារម្ភថែមទៀតនោះ គឺភាពធាត់ជ្រុលអាចទៅជាបង្កបញ្ហាសុខភាពផ្សេងៗ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង