ប្រសិនជាក្នុងកំឡុងពេលដែលកូនគេង ហើយបញ្ចេញកាយវិកានេះ មានន័យថា កូនកំពុងតែរងារ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលបាតដៃរបស់កូនប្រែជាត្រជាក់ មិនមានភាពកក់ក្តៅ នោះមានន័យថាកូនកំពុងតែត្រជាក់ខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្ន ហើយឧស្សាហ៍ស្ទាបបាតដៃរបស់កូន ទើបដឹងពីសីតុណ្ហភាពក្នុងខ្លួនកូន។
- ប្រសិនជាដើមទ្រូង និងខ្នងរបស់កូន មានលក្ខណៈត្រជាក់ មិនកក់ក្តៅ មានន័យថា កូនស្លៀកពាក់ស្តើងពេក។ ដូចនេះ អ្នកម្តាយគួរតែស្លៀកពាក់រាងក្រាស់បន្តិចដល់កូន ទើបកូនមិនរងារខ្លាំង។
- បាតជើងរបស់កូនក៏ជាកន្លែងដែលអាចប្រាប់អ្នកម្តាយពីសីតុណ្ហភាពក្នុងខ្លួនកូនដែរ ព្រោះវាប្រែប្រួលតាមសីតុណ្ហភាពជុំវិញខ្លួន។ ដូចនេះ បើបាតជើងកូនត្រជាក់ខ្លាំង មានន័យថាអ្នកម្តាយស្លៀកពាក់តិចពេកដល់កូន។ ប៉ុន្តែបើក្តៅខ្លាំង មានន័យថា អ្នកម្តាយស្លៀកពាក់ក្រាស់ពេកឲ្យកូនហើយ ដោយគួរតែបន្ថយសម្លៀកបំពាក់ ទើបមិនប៉ះពាល់ដល់សុខភាពរបស់កូន៕