ប្រសិនបើការឈឺចាប់ ឬរោគសញ្ញាដទៃទៀត កាន់តែអាក្រក់ទៅៗនោះ សូមទាក់ទងទៅគ្រូពេទ្យ ឬទៅមន្ទីរពេទ្យភ្លាមៗ។
- ក្នុងករណីស្រាល ការថែទាំនៅផ្ទះ គឺគ្រប់គ្រាន់ រហូតដល់គ្រូពេទ្យ អាចមើលអ្នកបាន។
- ក្នុងករណីជាច្រើន គ្រោះថ្នាក់សាមញ្ញ ដូចជាការជាប់ ឬការគ្រេចនោះ វានឹងជាសះស្បើយដោយខ្លួនវាផ្ទាល់ ហើយមិនតម្រូវអោយទៅជួបនឹងគ្រូពេទ្យនោះទេ។
- ចំពោះការឈឺចាប់ជាប់នៅស្មា និងក ការវាយតម្លៃដោយគ្រូពេទ្យ គឺជារឿងដែលត្រូវធ្វើ។
- ប្រសិនបើអ្នកមានការឈឺកាន់តែធ្ងន់ធ្ងរទៅៗ ខ្សោយ ស្ពឹក ត្រជាក់ចុងដៃចុងជើង ប្រែប្រួលរូបរាង ឬប្រែពណ៌ស្បែក អ្នកគួរតែទៅមន្ទីរពេទ្យភ្លាមៗ។
- ប្រសិនបើអ្នកមានគ្រុនក្តៅលើសពី ៣៩ អង្សារសេ ឈឺក្បាលខ្លាំង ឈឺទ្រូង ពិបាកដកដង្ហើម វិលមុខ ចង្អោរ ឬបែកញើស ឬប្រសិនបើអ្នកវិវត្តទៅជាស្ពឹកភ្លាមៗ ឬខ្សោយ ជាពិសេសមួយចំហៀងខ្លួន សូមទាក់ទងទៅគ្រូពេទ្យ ឬទៅមន្ទីរពេទ្យភ្លាមៗ៕