រមាស់​គូថ ជា​បញ្ហា​មួយ ដែល​វា​តែងតែ​រំខាន​ដល់​អ្នកជា​ខ្លាំង ហើយ​ការ​រមាស់​នេះ​វា​អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន ដូច​ជា ដោយសារ​តែ​សារធាតុ នៅ​ក្នុង​អាហារ​ដែល​យើង​បរិភោគ (​អាហារ​ដែល​ហឺរ ទឹកជ្រលក់​ហឺរ និង​ម្ទេស​)​។ ការ​រមាស់​គូថ ក៏​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជាតិ​សំណើម​ចេះ​តែ​បន្ត​មាននៅ​ក្នុង​រន្ធ​គូថ ដែល​បណ្តាល​មក​ពី​ការ​រាគ​រួស​ញឹកញាប់​។ ការ​មាន​សំណើម​វា​ធ្វើ​ឱ្យ​លទ្ធភាព​នៃ​ពពួក​មេរោគ អាច​បង្ក​រោគ​បាន ជា​ពិសេស ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ជំងឺអេដស៍​។ ការ​ព្យាបាល​ជាមួយ​ឱសថកំ​ចាត់​មេរោគ ក៏​អាច​នាំ​ឱ្យ​មានការ​បង្ក​រោគ និង​ធ្វើ​ឱ្យ​រមាស់​គូថ​បាន​ដែរ​។ ជំងឺ​របកស្បែក ក៏​អាច ប៉ះពាល់​ធ្វើ​ឱ្យ​រមាស់​គូថ និង​ការ​ធ្លាយ​រន្ធ​គូថ (​មាន​វត្ថុ​រាវ ធ្លាយ​ចេញ​តាម​ជ​ញ្ចាំ​ង​រន្ធ​គូថ​)​។
មាន​បញ្ហា​ផ្សេង​ទៀត​ដែល​អាច​បង្ក​ឱ្យ​អ្នក​រមាស់​គូថ​បាន​ដែរ ដូច​ជា ការ​មាន​ព្រូន​ក្នុង​រន្ធ​គូថ មាន​ឬ​ស​ដូង​បាត រហែក​ជញ្ជាំង​រន្ធ​គូថ និង​មាន​ស្បែក​ដុះ​លើស​ក្នុង​រន្ធ​គូថ (​លក្ខណៈ​មិន​ប្រក្រតី នៃ​ស្បែក​របស់​គូថ​)​។
កត្តា ឬ​មូលហេតុ​ទាំង​ប៉ុន្មាន​ខាងលើ​វា​នឹង​អាច​បង្ហាញ​ឱ្យ​អ្នកដឹង​ថា​តើ​ការ​រមាស់​គូថ វា​បណ្តាល​មក​ពី​អ្វីខ្លះ ហើយ​វា​ក៏​ងាយស្រួល​សម្រាប់​អ្នក​ក្នុង​ការ​បង្ការ ក៏​ដូច​ជា​ការពារ​កុំឱ្យ​មានការ​រមាស់​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង