ខ្សោយ​ថ្លើម​ស្រួចស្រាវ​គឺជា​ការបាត់បង់​មុខងារ​នៃ​ថ្លើម​ដែល​កើតឡើង​យ៉ាង​ឆាប់រហ័ស ហើយ​ជាទូទៅ ច្រើន​កើត​លើ​បុគ្គល​ដែល​មិន​ធ្លាប់​មាន​ជំងឺថ្លើម​ពី​មុន​ឡើយ​។ ខ្សោយ​ថ្លើម​ស្រួចស្រាវ កើត​មាន​តិច​ជាង​ជំងឺ​ខ្សោយ​ថ្លើម​រ៉ាំរ៉ៃ​ដែល​មាន​ការវិវត្ត​យឺតៗ​។​ ​ជំងឺ​ខ្សោយ​ថ្លើម​ស្រួចស្រាវ គឺ​ជា​ជំងឺ​ដែល​ធ្ងន់ធ្ងរ ដែល​អាច​បង្ក​អោយមាន​ផលវិបាក​នឹកស្មាន​មិន​ដល់ រួម​ទាំង​ការ​ហូរឈាម​ច្រើន​ហួសប្រមាណ​និង​ការឡើង​សម្ពាធ​នៅក្នុង​ខួរក្បាល​។ វា​ជា​ជំងឺ​ដែល​តម្រូវ​អោយ​មាន​ការ​សង្គ្រោះបន្ទាន់ ហើយ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ ​ដោយ​អាស្រ័យ​លើ​មូលហេតុ ជំងឺ​ខ្សោយ​ថ្លើម​ស្រួចស្រាវ​ពេល​ខ្លះ​អាច​ត្រឡប់​ទៅ​មុខងារ​បាន​ធម្មតា​វិញ ដោយ​ការព្យាបាល​។ តែ​ក្នុង​ស្ថានភាព​ជា​ច្រើន​ការប្តូរ​ថ្លើម គឺជា​ការព្យាបាល​តែមួយគត់​។​រោគសញ្ញា​នៃ​ជំងឺ​ខ្សោយ​ថ្លើម​ស្រួចស្រាវ​អាច​រួមមាន​ដូចជា ៖

  • ​ការឡើង​លឿង​លើ​ស្បែក​និង​រង្វង់​ភ្នែក (​កើត​លឿង​)
  • ​មាន​ការឈឺចាប់​នៅ​ផ្នែក​ពោះ​ខាងស្តាំ​ផ្នែក​ខាងលើ​
  • ​ហើម​ពោះ​
  • ​ចង្អោ​រ​
  • ​ក្អួត​
  • ​ល្ហិតល្ហៃ​
  • ​ភាន់ភាំង​ឬ​ភាន់​ច្រឡំ​
  • ​ងងុយ​គេង​៕