​ទឹក​ប្រមាត់ គឺជា​សារធាតុ​រាវ ដែល​មាន​នាទី​សម្រាប់​រំលាយ​អាហារ ដែល​ផលិត​នៅក្នុង​ថ្លើម​។ ជំងឺ​ច្រាល​ទឹក​ប្រមាត់ មានន័យ​ថា មានការ​ច្រាល​ចូលទៅ​ក្នុង​ក្រពះ​និង​បំពង់​អាហារ​។ ជំងឺ​ច្រាល​ទឹកប្រមាត់​អាច​នឹង​អម​ដោយ​ជំងឺ​ច្រាល​អាស៊ីត​ក្រពះ​។​ ​មិន​ដូចជា​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​នោះទេ​ជំងឺ​ច្រាល​ទឹក​ប្រមាត់ ជាធម្មតា មិន​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​ដោយ​ការផ្លាស់ប្តូរ​របប​អាហារ​ឬ​របៀប​រស់នៅ​នោះទេ​។ ផ្ទុយទៅវិញ ជំងឺ​ច្រាល​ទឹកប្រមាត់​ត្រូវបាន​គ្រប់គ្រង​ដោយ​ការប្រើ​ថ្នាំ​ឬ​ក្នុង​ករណី​ធ្ងន់ធ្ងរ វា​តម្រូវ​អោយ​មាន​ការ​វះកាត់​។​ ​ច្រាល​ទឹកប្រមាត់​អាច​ជា​ការលំបាក​ក្នុង​ការបែងចែក​ពី​ការ​ច្រាល​ជាតិ​អាស៊ីត​ក្រពះ​។​រោគសញ្ញា គឺ​មាន​ភាព​ស្រដៀង​គ្នា​និង​អាច​មាន​លក្ខខណ្ឌ​ទាំង​ពីរ​កើតមានឡើង​នៅក្នុង​ពេល​តែមួយ​។ រោគសញ្ញា​នៃ​ជំងឺ​ច្រាល​ទឹក​ប្រមាត់ អាច​រួមមាន ដូចជា ៖

  • ​ឈឺពោះ​ផ្នែក​ខាងលើ​ដែល​អាច​មាន​សភាព​ធ្ងន់ធ្ងរ​
  • ​ក្រហាយ​ទ្រូង​
  • ​ចង្អោ​រ​
  • ​ក្អួត​មក​មាន​សារធាតុ​រាវ​ពណ៌​បៃតង​លឿង (​ទឹក​ប្រមាត់​)
  • ​ជួនកាល​អាច​មាន​ក្អក​ឬ​ស្អក​ក​
  • ​ស្រ​ក​ទម្ងនន់​៕