កំពុងជួបប្រទះអាការៈអស់កម្លាំងជាញឹកញយមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ជំនួសឱ្យការជ្រើសរើសទទួលទានភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ អ្នកក៏អាចដោះស្រាយបញ្ហានេះបានយ៉ាងងាយជាមួយគន្លឹះមួយចំនួន។ ថាតើគន្លឹះទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាឧស្សាហ៍មានអារម្មណ៍អស់កម្លាំង ៖
១. ទទួលទានអាហារសម្បូរជាតិដែក
មួយក្នុងចំណោមវិធីដ៏ងាយដើម្បីកម្ចាត់អាការៈអស់កម្លាំង គឺការផ្គត់ផ្គង់ជាតិដែកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ។ ជាតិរ៉ែនេះចាំបាច់សម្រាប់បង្កើនកោសិកាគ្រាប់ឈាមក្រហមដើម្បីប្រាកដថាអុកស៊ីសែនត្រូវបានផ្គត់ផ្គង់ទៅសព្វពេញរាងកាយ។ រាល់កោសិការាងកាយត្រូវការទទួលបានអុកស៊ីហ្សែនគ្រប់គ្រាប់ដើម្បីបំពេញមុខងារភារកិច្ច។ កង្វះជាតិដែកផ្ដល់បញ្ហាសុខភាពជាច្រើន រួមទាំងភាពអស់កម្លាំងឆាប់ហត់ ពិបាកផ្ដោតអារម្មណ៍ និងសូម្បីតែភាពអំណត់ស៊ូទ្រាំ។ ប្រសិនបើអ្នកមិនចង់ឱ្យបញ្ហាទាំងនេះកើតឡើងទេ ចូរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែក។
២. បង្កើនការទទួលទានអាហារសម្បូរប្រូតេអ៊ីន
អ្នកដែលប្រឈមមុខនឹងបញ្ហាអស់កម្លាំងជាប្រចាំចូរព្យាយាមបង្កើនការទទួលទានអាហារសម្បូរប្រូតេអ៊ីនគុណភាពខ្ពស់។ នេះក៏ព្រោះតែប្រូតេអ៊ីនគឺចាំបាច់ណាស់ក្នុងការបង្កើនកម្រិតនៃថាមពលដោយវាជួយដល់ការលូតលាស់នៃសាច់ដុំគ្មានខ្លាញ់ដែលធ្វើឱ្យអ្នកកាន់តែរឹងមាំ ហើយជាពិសេសនោះរាងកាយបំលែងប្រូតេអ៊ីនទៅជាថាមពលបម្រុងផងដែរ។
៣. កុំរំលងអាហារមានផ្ទុកអាស៊ីតខ្លាញ់សុខភាពល្អ
អាស៊ីតខ្លាញ់សុខភាពល្អដូចជាអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានផ្ទុកក្នុងត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះបេះដូងនិងខួរក្បាល។ វាជាការសំខាន់ក្នុងការរក្សាឱ្យបាននូវសុខភាពបេះដូងនិងខួរក្បាលប្រសើរដើម្បីអាចផ្គត់ផ្គង់ឱ្យរាងកាយនូវឈាមដែលមានផ្ទុកអុកស៊ីសែននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ខណៈដែលរាងកាយត្រូវការអុកស៊ីសែននិងសារធាតុចិញ្ចឹមដើម្បីដំណើរការមុខងារត្រឹមត្រូវ ហើយអាចជួយទប់ស្កាត់និងដោះស្រាយបញ្ហាអស់កម្លាំងគួរឱ្យកត់សម្គាល់។
៤. រួមបញ្ចូលអាហារសម្បូរវីតាមីន B12 ក្នុងរបបអាហារប្រចាំថ្ងៃ
វីតាមីន B12 ក៏សំខាន់ណាស់ដែរសម្រាប់ផលិតកោសិកាគ្រាប់ឈាមក្រហម ខណៈដែលមួយក្នុងចំណោមវិធីដ៏ងាយដើម្បីកម្ចាត់អាការៈអស់កម្លាំង គឺការផ្គត់ផ្គង់ជាតិដែកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ។ វីតាមីន B12 ក៏ជួយបំលែងកាបូអ៊ីដ្រាតទៅជាថាមពលសម្រាប់រាងកាយផងដែរ។
៥. ចាប់ផ្ដើមធ្វើលំហាត់ប្រាណ
លំហាត់ប្រាណជួយសម្រួលចរន្តឈាមហូរ ហើយល្អណាស់សម្រាប់សុខភាពសសៃឈាមបេះដូង។ ការគិតតែពីគេងមិនបានផ្ដល់ឱ្យអ្នកនូវថាមពលបន្ថែមដូចបានគិតទុកឡើយ។ ផ្ទុយទៅវិញការធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើរនិងរត់ត្រឹកៗយ៉ាងហោចណាស់ ៣ ដង ក្នុងមួយសប្តាហ៍បែរជាជួយបង្កើនកម្លាំងថាមពលគួរឱ្យកត់សម្គាល់។
៦. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនគ្រប់ក៏អាចធ្វើអោយអ្នកអស់កម្លាំងខុសពីធម្មតាផងដែរ! នោះក៏ព្រោះតែការគេង គឺជាពេលដែលអ្នកផ្ដល់អោយរាងកាយនូវពេលសម្រាកស្ដារថាមពលពេញលេញមកវិញ។ ដូច្នេះដើម្បីជាការប្រសើរ ចូរគេងអោយបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់៕