ប្រសិនជាក្នុងពេលមានផ្ទៃពោះ អ្នកម្តាយកើតមានអាការៈ៣នេះ មានន័យថា រាងកាយអ្នកកំពុងតែនឿយហត់ខ្លាំង ដោយត្រូវការសម្រាក ទើបកូនក្នុងផ្ទៃមិនប្រឈមមុខនឹងគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកម្តាយមានផ្ទៃពោះ នោះនឹងចាប់ផ្តើមញ៉ាំច្រើនជាងមុន ព្រោះពិសារម្នាក់ប៉ូវពីរនាក់។ ប៉ុន្តែប្រសិនជាអ្នកប្រែជាមានអារម្មណ៍ថាបរិភោគមិនចូល ដោយមិនចង់ញ៉ាំអ្វីសោះ នោះមានន័យថារាងកាយអ្នកនឿយហត់ខ្លាំងណាស់ ដោយត្រូវការពេលសម្រាក។ ដូចនេះ អ្នកគួរតែទម្លាក់សម្ពាធចុះ ហើយសម្រាក ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃមិនស្រួលខ្លួន។
- ការគេងលក់ស្កប់ស្កល់ និងគេងបានគ្រប់ម៉ោង មិនត្រឹមតែធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ល្អ ថែមទាំងអាចធ្វើឲ្យកូនលូតលាស់បានល្អផងដែរ។ ប៉ុន្តែប្រសិនជាអ្នកតែងមានអារម្មណ៍ថាងងុយគេងក្នុងពេលព្រឹក មានន័យថា រាងកាយអ្នករងសម្ពាធខ្លាំង។ ដូចនេះ អ្នកគួរតែចូលគេងឲ្យបានពីព្រលប់ ទើបអ្នកអាចគេងបានគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលថ្ងៃ អ្នកគួរតែរកពេលសម្រាកខ្លះ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងកូនក្នុងផ្ទៃ។
- នៅពេលដែលអ្នកម្តាយតែងធ្វើការជាប់រហូត ដោយគ្មានពេលសម្រាកសោះ នោះនឹងធ្វើឲ្យខួរក្បាលអ្នកដំណើរការខុសប្រក្រតី។ ជាហេតុដែលធ្វើឲ្យខួរក្បាលរបស់កូនក្នុងផ្ទៃអាចខ្វះអុកស៊ីសែនបាន។ ប្រសិនជាខួរក្បាលកូនខ្វះអុកស៊ីសែនយូរ នឹងធ្វើឲ្យប្រាជ្ញាគេចាប់ផ្តើមចុះខ្សោយ ព្រោះខួរក្បាលគេមិនអាចលូតលាស់បានល្អ។ ដូចនេះ អ្នកម្តាយគួរតែសម្រាកឲ្យបានច្រើន ដោយមិនគួររវល់តែការងារ ហើយធ្វើឲ្យប៉ះពាល់ដល់កូនឡើយ៕