ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ជាបុគ្គលដែលរឹងមាំ ដោយពេលដែលគេសម្រេចចង់ធ្វើអ្វីមួយ គ្មាននរណាអាចហាមឃាត់បានឡើយ។ ជាពិសេស មិនថាគេធ្វើការក្នុងក្រុមហ៊ុនណាទេ សុទ្ធតែអាចទទួលបានការលើកតម្កើងពីចៅហ្វាយនាយជានិច្ច។
ឆ្នាំកុរ
ឆ្នាំកុរ អាចនិយាយបានថា គេជាបុគ្គលដែលប្រើបញ្ញារបស់ខ្លួនដើម្បីបង្កើតបានទ្រព្យធំ។ ជាពិសេស គេជាអ្នកដែលមានសេចក្តីក្លាហាន ថែមទាំងជាបុគ្គលដែលមានផែនការច្បាស់លាស់។ ជាហេតុដែលធ្វើឲ្យគេមិនសូវជួបនឹងឧបសគ្គ ឬបង្កើតកំហុសធំអ្វីឡើយ។
ឆ្នាំខាល
ឆ្នាំខាល មិនថាធ្វើអ្វីទេ សុទ្ធតែប្រកាន់ខ្ជាប់នូវគំនិតរបស់ខ្លួន។ នៅពេលដែលគេរៀបចំផែនការរួច គេនឹងចាប់ផ្តើមបញ្ចេញជាសកម្មភាព។ ជាពិសេស មិនថាក្នុងមុខរបរ ឬការងារទេ ពេលដែលជួបបញ្ហា តែងមានគេចេញមុខជួយជានិច្ច៕