ខណៈ​ពេល​ដែល​យើង​បារម្ភ​ខ្លាំង​អំពី​របៀប​រស់នៅ​ផ្សេង​ៗ​ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​ដូច​ជា លើស​សម្ពាធ​ឈាម ឬ​ទឹកនោមផ្អែម​នោះ យើង​ច្រើន​តែ​ភ្លេច​អំពី​សរីរាង្គ​សំខាន់​ៗ​ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​ដូច​គ្នា​ដែរ​។ អាកា​រៈ​មួយ​ចំនួន​នៃ​សរីរាង្គ​ណាមួយ​ខ្សោយ​នោះ​ពិតជា​រឿង​មួយ​ដែល​យើង​គួរតែ​យកចិត្តទុកដាក់​ខ្លាំង​ផង ជា​ពិសេស​ករណី​តម្រងនោម​តែ​ម្តង ព្រោះ​ការ​ខ្សោយតម្រងនោម​ច្រើន​តែ​រក​ឃើញ​ក្នុង​ដំណាក់កាល​មួយ​យឺត​ពេល​រហូត​។ យ៉ាងណាមិញ រាង​កាយ​នឹង​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ច្រើន​មុន​ពេល​វា​ទៅ​ជា​អាកា​រៈ​ធ្ងន់ធ្ងរ​ដូច​ជា​៖

ប្រែប្រួល​លក្ខណៈ​ទឹកនោម
សញ្ញា​ខ្សោយតម្រងនោម​ដំបូង​គេ​គឺ​ទាក់ទង​នឹង​លក្ខណៈ​ទឹកនោម ឬ​ការ​នោម​តែ​ម្តង​។ សញ្ញា​ដំបូង​គេ​ដែល​បញ្ជាក់​ថា​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​អាច​ចាប់ផ្តើម​ជាមួយនឹង​ការ​នោម​ញឹក​នៅ​ពេល​យប់ នោម​កាន់តែ​ច្រើន ឬ​កាន់តែ​តិច ទឹកនោម​ទៅ​ជា​ខាប់ ចេះ​តែ​ចង់​នោម​ជាដើម​។ ចំពោះ​អាកា​រៈ​នោម​ឈើ​អាច​បញ្ជាក់​ថា​មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រដែរ​។ ចំណែកឯ​ការ​នោម​ឈាម​ក៏​ជា​រឿង​ត្រូវ​ព្រួយបារម្ភ​ណាស់​ដែរ​។

ហើម
មុខងារ​ដ៏​សំខាន់​របស់​តម្រងនោម​គឺ​ច្រោះ​ជាតិពុល និង​ច្រោះ​ឈាម និង​លាង​សម្អាត​សរីរាង្គ​ទាំងអស់​ក្នុង​រាង​កាយ​។ យ៉ាងណាមិញ សរសៃឈាម​អាក់ទែ និង​កា​ពី​ឡា​រី​ក្នុង​តម្រងនោម​ដែល​ខូច​នោះ ដូច្នេះ​វា​ពិតជា​មិន​អាច​ធ្វើការ​ច្រោះ​ជាតិពុល​បាន​ទៀត​ឡើយ​។ ដូច្នេះ​វា​អាច​នឹង​កើនឡើង​ជាតិ​ទឹក និង​អំបិល​ក្នុង​ខ្លួន​ចូល​ទៅ​កន្លែង​ផ្សេង​ៗ​នៃ​រាង​កាយ ដែល​បង្ក​ជា​ការ​ហើម​កើតឡើង​នៅ​ប្រអប់ជើង ប្រអប់ដៃ និង​ក្រោម​ភ្នែក​។

រមាស់ ឬ​ស្បែក​ស្ងួត
ចាប់តាំងពី​តម្រងនោម​ជួយ​ច្រោះ​ជាតិពុល​ពី​រាង​កាយ​មក វា​ក៏​ជួយ​ឲ្យ​កោសិកា​គ្រាប់​ឈាមក្រហម​មាន​សុខភាព​ល្អ និង​ថែរក្សា​ជីវជាតិ និង​ជាតិ​រ៉ែ​បាន​ត្រឹមត្រូវ​ផង​ដែរ​។ នៅ​ពេល​មាន​អ​តុល្យភាព​ជាតិ​រ៉ែ និង​ជីវជាតិ ព្រមទាំង​មាន​កាក​សំណល់​ក្នុង​ឈាម​ច្រើន វា​តែងតែ​បង្ក​ជា​ការ​រមាស់​ស្បែក និង​ស្បែក​ស្ងួត​។

មិនសូវ​ឃ្លាន​អាហារ
វា​ពិតជា​គ្មាន​សញ្ញា​ដំបូង​ណាមួយ​នៃ​ការ​ខ្សោយតម្រងនោម​ឡើយ​នៅ​ពេល​ដែល​រាង​កាយ​មាន​ជាតិពុល​លើស ឬ​កាក​សំណល់​ក្នុង​ខ្លួន​ច្រើន​។ វា​អាច​នឹង​ចេញ​ជា​រោគ​សញ្ញា​ផ្សេង​ច្រើន ហើយ​ការ​មិន​ឃ្លាន​អាហារ​ក៏​ជា​ផ្នែក​មួយ​ដែរ​។ តាម​ពិត វា​គ្រាន់តែ​ជា​អាកា​រៈ​មួយ​នៃ​ការ​ខ្សោយតម្រងនោម​ប៉ុណ្ណោះ​។

អស់កម្លាំង​ខ្លាំង
នៅ​ពេល​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ វា​នឹង​ឈប់​បញ្ចេញ​អ័រម៉ូន​មួយ​ឈ្មោះ​ថា Erythroprotein សម្រាប់​ជួយ​ដល់​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ កោសិការ​គ្រាប់​ឈាមក្រហម​ទាំងនេះ​នឹង​ជួយ​ដឹក​ជញ្ជូន​អុក​ស៊ី​សែន និង​ជីវជាតិ​ជា​ច្រើន​ទៅ​គ្រប់កន្លែង​នៃ​រាង​កាយ​ដើម្បី​ថែរក្សា​កម្លាំង​ថាមពល​។ ប៉ុន្តែ​ដោយសារ​តែ​ការ​ខ្សោយតម្រងនោម ទើប​ធ្វើ​ឲ្យ​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ថយ​ចុះ ដូច្នេះ​នឹង​បង្ក​ជា​អាកា​រៈ​ស្លេកស្លាំង​ដោយសារ​ខ្វះ​គ្រាប់​ឈាម និង​អស់កម្លាំង​ខ្លាំងក្លា​។

ក្អួតចង្អោ
រាល់​ជាតិពុល​ទាំងអស់​ដែល​កើនឡើង​ក្នុង​ខ្លួន​អាច​នឹង​នាំ​ឲ្យ​ក្អួត និង​ចង្អោ​ច្រើន ដែល​វា​សញ្ញា​មួយទៀត​ដែល​អ្នក​គួរ​ចាប់អារម្មណ៍​បំផុត​៕