បញ្ហាអញ្ចាញធ្មេញខ្មៅមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖

១. អនុវត្តអនាម័យមាត់ធ្មេញល្អ

ការដុសសម្អាតធ្មេញឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃនិងខ្ពុរសម្អាតក្នុងមាត់ ព្រមទាំងប្រើប្រាស់ខ្សែរ៉ូតសម្អាតធ្មេញឱ្យបានទៀងទាត់អាចជួយទប់ស្កាត់ដោះស្រាយបញ្ហាជំងឺអញ្ចាញធ្មេញដែលអាចនាំឱ្យអញ្ចាញធ្មេញប្រែជាខ្មៅបានយ៉ាងប្រសើរ។ អ្នកក៏ចាំបាច់គួរទទួលទានអាហារសម្បូរសារធាតុចិញ្ចឹមជាពិសេសប្រភេទដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C។

២. ជ្រើសរើសថ្នាំដុសធ្មេញឱ្យបានត្រឹមត្រូវ

ចៀសវាងប្រើប្រាស់ច្រាសដុសធ្មេញដែលមានផ្ទុកសារធាតុគីមីកម្រិតខ្លាំងដើម្បីទប់ស្កាត់ការរលាកអញ្ចាញធ្មេញ ហើយនាំឱ្យប្រែពណ៌។ ដូច្នេះដើម្បីជាការប្រសើរចូរជ្រើសរើសប្រើប្រាស់ថ្នាំដុសធ្មេញកម្រិតស្រាលនិងធម្មជាតិ។

៣. ប្រើប្រាស់ច្រាសដុសធ្មេញដែលមានសសៃទន់

អ្នកចាំបាច់ដុសសម្អាតធ្មេញថ្នមៗកុំខ្លាំងពេកចៀសវាងផលប៉ះពាល់ដល់អញ្ចាញធ្មេញ រួមទាំងធ្មេញផងដែរ។ ត្រូវប្រាកដថាអ្នកដុសធ្មេញថ្នមៗសម្រាប់រយៈពេលប្រហែល ២ នាទី។

៤. កាត់បន្ថយការទទួលទានកាហ្វេ តែ និងស្រាក្រហម

ព្យាយាមកាត់បន្ថយការទទួលទានកាហ្វេ តែ និងស្រាក្រហមដើម្បីរក្សាបាននូវអញ្ចាញដែលមានពណ៌ផ្កាឈូកស្អាត។ ហើយដើម្បីជាការប្រសើរចូរទទួលទានទឹកធម្មតា ១ កែវ ឬខ្ពុរសម្អាតក្នុងមាត់ក្រោយពេលទទួលទានភេសជ្ជៈទាំងនោះ។

៥. ឈប់ជក់បារី

មិនត្រឹមតែជះផលប៉ះពាល់ដល់សុខភាពសួតប៉ុណ្ណោះទេ ប៉ុន្តែព្រមទាំងអាចធ្វើឱ្យអញ្ចាញនិងធ្មេញប្រែជាមានពណ៌ដិត ឬខ្មៅផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង