អាការៈរមាស់ដៃមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិបំបាត់អាការៈនេះ ៖
១. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោម រួចលាបផ្ដិតលើដៃដែលរមាស់។ រងចាំសម្រាប់រយៈពេលប្រហែល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់លែងមានអារម្មណ៍រមាស់ទៀត។
២. ម្សៅ Baking Soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking Soda កន្លះពែងក្នុងទឹកក្ដៅឧណ្ហៗ ១ ធុងតូច។ កូរឱ្យសព្វ សឹមត្រាំដៃក្នុងទឹកសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាត្រូវប្រើប្រាស់ផលិតផលផ្ដល់សំណើមលើដៃដោយជ្រើសរើសប្រភេទដែលគ្មានក្លិនក្រអូប ឬសារធាតុគីមីកម្រិតខ្លាំង។
៣. ប្រទាលកន្ទុយក្រពើស្រស់
នៅរាល់ពេលរមាស់ ចូរលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើដៃភ្លាមនិងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៤. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់លើផ្នែកណាមួយនៃដៃដែលមានអារម្មណ៍រមាស់។ រងចាំសម្រាប់រយៈពេល ១៥ នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អ្នកអាចលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹក ប្រសិនបើអ្នកមានស្បែកស្ដើង ឬឆាប់ប្រតិកម្ម។
៥. ទឹកត្រជាក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំដៃក្នុងទឹកត្រជាក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ វិធីនេះអាចជួយបំបាត់អាការៈរមាស់បានយ៉ាងឆាប់រហ័ស៕