​រូបមន្ត​ខាងក្រោម​នេះ​ជា​រូបមន្ត​មួយ​ប្រភេទ​ដែល​ប្រើ​ល្ពៅ​មក​ធ្វើ​។ ល្ពៅ​គឺជា​បន្លែ​ដែល​អាច​ជួយ​ការពារ ឬ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​ទាក់ទង​នឹង​ថ្លើម​ទៀតផង​។ ដូចនេះ​នៅពេល​ដែល​អ្នក​យក​មក​ធ្វើ​ជា​រូបមន្ត​ខាងក្រោម​នេះ​ញ៉ាំ នោះ​ជង្គង់​អ្នកនឹង​មិនសូវ​ឈឺ​ទៀត​ទេ ព្រោះ​វា​អាច​ជួយ​ព្យាបាល និង​ការពារ​ជំងឺ​រលាក​សន្លាក់​ជង្គង់​។

តើ​មាន​របៀប​ធ្វើ​បែប​ណា​ទៅ​?

របៀប​ធ្វើ ៖

  1. ​ដំបូង​អ្នក​ត្រូវ​ត្រៀម​ទឹក​សណ្តែក​ចំនួន​មួយ​ចាន និង​ល្ពៅ​ចំនួន​មួយ​ចាន​។ ល្ពៅ​អ្នក​អាច​យក​ទៅ​លាង​ទឹក​ឲ្យ​ស្អាត រួច​ចិត​ជា​ដុំ​តូចៗ ដោយ​មិន​ចិត​សំបក​ចេញ​ទេ​។​
  2. ​បន្ទាប់​មក​អ្នក​អាច​យក​ល្ពៅ និង​ទឹក​សណ្តែក​នេះ​លាយ​បញ្ចូល​គ្នា រួច​យក​ទៅ​ចំហុយ​ឲ្យ​ឆ្អិន​ជាការ​ស្រេច​។ អ្នក​អាច​ញ៉ាំ​រៀងរាល់​ព្រឹក​បាន ដោយ​ពិសារ​រាល់ថ្ងៃ នោះ​អ្នកនឹង​ឃើញ​លទ្ធផល​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង