តើ​មានរឿង​អ្វី​កើតឡើង ពេល​អ្នក​ច្រឡំ​លេប​ឆ្អឹង​ត្រី​នោះ? តើ​អ្នក​អាច​ស្លាប់​ដោយសារ​ឆ្អឹង​ត្រី​នោះ​ដែរ​ឬទេ?

ត្រី​មាន​រស់ជាតិ​ឆ្ងាញ់ ប៉ុន្តែ មនុស្ស​មួយ​ចំនួន មិន​ចូល​ចិត្ត​វា​នោះ​ទេ ពីព្រោះ តែ​វា​មាន​ឆ្អឹង ហើយ​អាច​បង្ក​គ្រោះថ្នាក់​បាន​។ បើ​អ្នក​ញ៉ាំ​មិន​ប្រយ័ត្ន អ្នក​អាច​ស្លាក់​នៅ​ជាប់​ក ប៉ុន្តែ តាម​ពិត​ទៅ វា​កម្រ​នឹង​បង្ក​គ្រោះថ្នាក់ ដល់​អាយុជីវិត​ខ្លាំង​ណាស់​។ ពេល​ខ្លះ បើ​គ្រាន់តែ​អ្នក​ញ៉ាំ​ទឹក ឬ​បាយ​មួយ​ម៉ាត់​ពីរ វា​អាច​ដោះស្រាយ​បាន​ហើយ​។

កុំ​ស្លន់ស្លោរ បើ​អ្នក​លេប​វា​ចូល​ក្នុង​ពោះ​បាត់​ទៅ នោះ​មាន​ន័យ​ថា​វា​តូច ហើយ​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ​។ ក្នុង​ករណី​ភាគច្រើន វា​នឹង​ត្រូវ​បាន​រំលាយ នៅ​ក្នុង​ក្រពះ​របស់​អ្នក​។ ហើយ​ប្រសិនបើ​វា​មិន​អាច​រំលាយ​ទេ វា​ក៏​នឹង​ចេញ​មក​ក្រៅ​វិញ តាម​រយៈ​លាមក​របស់​លោក​អ្នក​ដែរ​។ ប៉ុន្តែ ប្រសិនបើ​វា​ស្អិត​ជាប់​នៅ​ក្នុង​ពោះ​របស់​អ្នក មាន​តែ​គ្រូពេទ្យ​ទេ ទើប​អាច​ជួយ​អ្នក​បាន​៕

ពេល​ស្លាក់ឆ្អឹងត្រី នៅ​ជាប់​ក អ្នក​គួរតែ ៖
១. ញ៉ាំ​ចេក
២. ញ៉ាំ​ដុំ​បាយ​ពីរ​បី​ដុំ
៣. ញ៉ាំ​សណ្តែកដី
៤. ញ៉ាំ​នំប៉័ង​។

បើ​មិន​បាត់​ទេ សូម​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង