ខាងក្រោមនេះ វេបសាយhealth.com.kh នឹងបង្ហាញអ្នកពីអត្ថប្រយោជន៍របស់ផ្លែប៉ោមចំពោះសម្រស់អ្នក។ តើមានអ្វីខ្លះទៅ?

  1. នៅក្នុងផ្លែប៉ោមមានសារធាតុសរសៃដែលអាចជួយធ្វើឲ្យក្រពះអ្នកងាយស្រួលរំលាយអាហារ ដោយធ្វើឲ្យអ្នកមិនទល់លាមកឡើយ។ ដូចនេះ ជើងអ្នកនឹងអាចស្គមបានជាមិនខានឡើយ។
  2. ក្រោយពេលដែលអ្នកពិសារផ្លែប៉ោមរួច អ្នកនឹងមិនសូវមានអារម្មណ៍ឆាប់ឃ្លានឡើយ ដោយសារតែសារធាតុម្យ៉ាងក្នុងនោះ។ ដូចនេះ អ្នកនឹងអាចស្គមបាន ព្រោះក្រពះអ្នកមិនដំណើរការលឿនខ្លាំងឡើយ។
  3. នៅពេលដែលអ្នកតែងតែញ៉ាំផ្លែប៉ោម ក្រលៀន ក្រពះ និងពោះវៀនអ្នកនឹងអាចដំណើរការល្អ ដោយធ្វើឲ្យសុខភាពអ្នកប្រែជាល្អបាន។
  4. ក្រោយពេលដែលអ្នកបរិភោគផ្លែប៉ោមរួច នោះជាតិខ្លាញ់ក្នុងរាងកាយអ្នកនឹងអាចស្រក ថែមទាំងអាចជួយការពារមិនឲ្យជើងអ្នកធំដូចជាដំរីនោះទេ។
  5. ផ្លែប៉ោមនឹងជួយការពារអ្នកមិនឲ្យមានគ្រួសក្នុងតម្រង់នោមឡើយ ថែមទាំងអាចការពារ និងទប់មិនឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់នោះទេ។ ដូចនេះ អ្នកអាចបរិភោគផ្លែប៉ោមបាន ព្រោះវាអាចជួយការពារបានទាំងសុខភាព និងសម្រស់អ្នកព្រមគ្នាតែម្តង៕