health.com.kh នឹងបង្ហាញអ្នកពីវាសនារបស់ឆ្នាំទាំង៣ខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំរកា

នារីដែលកើតក្នុងឆ្នាំនេះ ចូលចិត្តភាពស្អាតណាស់ ដោយគេតែងតែស្លៀកពាក់ស្អាតបាតជានិច្ច មុននឹងចេញទៅជួបអ្នកដទៃ។ ជាពិសេស គេកើតមកគឺនាំភាពថ្លៃថ្នូរមកជាមួយតែម្តង។ ម្យ៉ាងទៀត គេជាបុគ្គលដែលមានចិត្តទូលាយ និងមានគោលការណ៍ផ្ទាល់ខ្លួន។ ជាហេតុដែលធ្វើឲ្យទ្រព្យគេអាចកើនបានតាមនោះផងដែរ។

ឆ្នាំឆ្លូវ

ចំពោះមនុស្សស្រីដែលកើតក្នុងឆ្នាំនេះ ជានារីដែលមិនចូលចិត្តតែងខ្លួនឡើយ ដោយគេគិតថា សាមញ្ញគឺជាភាពស្អាត។ ថ្វីត្បិតតែគេមិនចូលចិត្តតែងខ្លួន ប៉ុន្តែគេចូលចិត្តស្លៀកពាក់ស្អាតបាត មិនរញ៉េរញ៉ៃឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកកាន់តែចាស់កាន់តែមានលុយ ព្រោះទេវតាទ្រព្យចូលចិត្តជួយអ្នក។

ឆ្នាំម្សាញ់

នារីដែលកើតក្នុងឆ្នាំនេះ គឺមានជំនឿចិត្តខ្ពស់ចំពោះសម្រស់គេណាស់។ ម្យ៉ាងទៀត គេក៏ជាបុគ្គលដែលចេះតែងខ្លួនផងដែរ ដោយធ្វើឲ្យសម្រស់កាន់តែកើនឡើងបាន។ ជាហេតុដែលធ្វើឲ្យបុរសសម្លឹកមិនដាក់ភ្នែកឡើយ។ ពួកគេក្រៅពីស្អាត ក៏មានខួរក្បាលឆ្លាតផងដែរ ដោយចេះប្រើប្រាក់បង្កើតបានប្រាក់កាន់តែច្រើនទៅៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង