ខាងក្រោមនេះ health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យរបស់ឆ្នាំទាំង៥ដែលអាចទទួលបានហួសឆ្នាំនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

បុគ្គលដែលកើតក្នុងឆ្នាំនេះ ធ្វើការល្អិតល្អន់ និងម៉ត់ចត់ណាស់។ ម្យ៉ាងទៀត គេក៏មិនចូលចិត្តរឿងស្មុគស្មាញដែរ ដោយចូលចិត្តតែសាមញ្ញទេ។ ជាពិសេស គេក៏មិនចូលចិត្តលេងឆ្នោតដែរ។ ជាហេតុដែលធ្វើឲ្យគេមិនក្រហួសឆ្នាំនេះឡើយ ព្រោះគេពឹងលើសមត្ថភាពខ្លួន ដើម្បីទទួលបានទ្រព្យ។

ឆ្នាំរកា

ក្រោយឆ្នាំនេះ អ្នកនឹងអាចចាប់ផ្តើមជួបលាភអ្នកវិញ ឲ្យតែអ្នកដើរក្នុងផ្លូវត្រូវ។ អ្នកនឹងអាចទទួលបានទ្រព្យដែលប្រមូលមិនអស់ឡើយ ដោយធ្វើឲ្យអ្នកអាចទទួលបានលាភដែលអ្នកចង់បានយូរមកហើយ។

ឆ្នាំវក

អ្នកនឹងអាចប្រយុទ្ធឈ្នះឧបសគ្គទាំងឡាយក្នុងចុងឆ្នាំនេះ ដោយធ្វើឲ្យពន្លឺទ្រព្យអាចចូលមកជិតអ្នកបាន។ ដូចនេះ អ្នកនឹងមិនលំបាករហូតដល់ឆ្នាំក្រោយទេ ដោយអាចរស់នៅបានល្អក្នុងឆ្នាំក្រោយ។ ដូចនេះ អ្នកគួរតែចាប់ឱកាសឲ្យជាប់។

ឆ្នាំមមែ

បុគ្គលដែលកើតក្នុងឆ្នាំនេះ ងាយស្រួលនិយាយគ្នាណាស់ ថែមទាំងងាយចុះសម្រុងគ្នាទៀតផង។ ដោយសារតែចរិតបែបនេះហើយ ទើបធ្វើឲ្យមនុស្សជាច្រើនចូលចិត្ត។ ជាហេតុដែលធ្វើឲ្យគេអាចទៅជាអ្នកមានបាន ព្រោះតែចរិតល្អមួយនេះ។

ឆ្នាំកុរ

ក្នុងឆ្នាំនេះ អាចនិយាយបានថា ជាឆ្នាំដែលអ្នកជួបនឹងរឿងមិនល្អច្រើន។ ប៉ុន្តែចាប់ពីឆ្នាំក្រោយទៅ ឲ្យតែអ្នកតាំងចិត្តឲ្យត្រូវ ហើយអាចធ្វើចិត្តបាន នោះអ្នកនឹងអាចទទួលបានទ្រព្យជាមិនខាន ដោយអាចរមៀលមកដូចជាប៉ាល់អញ្ចឹង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង