ការឆុងទឹកដោះគោគឺត្រូវតែមានរបៀបត្រឹមត្រូវ បើពុំដូច្នោះទេ វានឹងអាចប៉ះពាល់ដល់សុខភាពកូនអ្នកយ៉ាងងាយ។ដូចនេះតើមានរបៀបឆុងទឹកដោះគោបែបណាដែលអ្នកមិនគួរប្រព្រឹត្ត?
- អ្នកមិនត្រូវដាក់ម្សៅទឹកដោះគោចូលក្នុងដប ហើយទើបដាក់ទឹកទេ ព្រោះជួនកាលវារលាយមិនសព្វ ដែលអាចធ្វើឲ្យកូនអ្នករំលាយអាហារមិនបានល្អ ជាហេតុដែលអាចប៉ះពាល់ដល់សុខភាពកូនអ្នកខ្លាំងណាស់។
- អ្នកមិនត្រូវយកទឹកបរិសុទ្ធមកឆុងទឹកដោះគោទេ ព្រោះដូចអ្នកធ្លាប់បានដឹងមកហើយថានៅក្នុងទឹកបរិសុទ្ធមានមេរោគជាច្រើនដែលអាចបំផ្លាញសុខភាពកូនអ្នកយ៉ាងងាយ។
- អ្នកមិនត្រូវប្រើទឹកក្តៅពេកដើម្បីឆុងទឹកដោះគោទេ ព្រោះវាអាចបំផ្លាញសារធាតុចិញ្ចឹមនៅក្នុងទឹកដោះគោបាន ហើយក៏មិនត្រូវប្រើទឹកត្រជាក់ដើម្បីឆុងដែរ ព្រោះវាមិនអាចរលាយបានសព្វ ដូចនេះអ្នកត្រូវតែប្រើទឹកក្តៅល្មមដើម្បីឆុង ទើបល្អ។
- អ្នកមិនត្រូវយកស្លាបព្រាកូរ ឬក្រឡុកវាក្រោយពេលដែលឆុងនោះទេ ព្រោះវាអាចមានពពុះច្រើន នោះនៅពេលដែលកូនបៅ វានឹងធ្វើឲ្យកូនអ្នកឆ្អល់ពុះ ឬថ្អើកជាដើម។
- អ្នកមិនត្រូវតែងតែផ្លាស់ប្តូរទឹកដោះគោ ដូចជាប្តូរខោអាវនោះទេ ព្រោះវាប៉ះពាល់ដល់ក្រពះកូនអ្នកខ្លាំងណាស់ ជាហេតុដែលអាចធ្វើឲ្យក្រពះកូនអ្នកខូចបាន។
- អ្នកមិនត្រូវយកទឹកដោះគោដែលឆុងហើយ ទៅកម្តៅម្តងទៀតនោះទេ ព្រោះវានឹងបាត់នូវប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមទាំងឡាយដែលមានក្នុងទឹកដោះគោនោះ៕