ក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកម្តាយមិនគួរយករបស់២នេះតាមខ្លួនទេ ព្រោះអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?

  1. អ្នកម្តាយមិនគួរពាក់កងដៃក្នុងពេលមានផ្ទៃពោះទេ ព្រោះពេលដែលពោះរបស់អ្នកកាន់តែធំ ទម្ងន់របស់អ្នកនឹងកាន់តែកើន។ ជាពិសេស ក្នុងពេលជិតដល់ខែសម្រាលអាការៈហើមដៃ ហើមជើងនឹងចាប់ផ្តើមកើតឡើងធ្ងន់ធ្ងរ។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយពិបាកដោះកងដៃចេញមកណាស់។ ដូចនេះ ដើម្បីសុខភាព និងសុវត្ថិភាពរបស់កូនក្នុងផ្ទៃ ព្រមទាំងអ្នក កងដៃគួរតែដោះចេញក្នុងពេលដែលអ្នកទើបតែមានផ្ទៃពោះ។
  2. អ្នកម្តាយក៏មិនគួរពាក់ចិញ្ចៀនដែរក្នុងកំឡុងពេលមានផ្ទៃពោះ ព្រោះនៅពេលដែលទន្ងន់អ្នកកើនឡើង រួមទាំងអាការៈហើមដៃកើតឡើង នឹងធ្វើឲ្យអ្នកពិបាកក្នុងការដោះចិញ្ចៀនចេញមកណាស់។ ជាហេតុដែលធ្វើឲ្យឈាមក្នុងរាងកាយរបស់អ្នកម្តាយពិបាកដណើរការបានប្រក្រតី ដោយដើរមិនស្រួលឡើយ។ ដូចនេះ អ្នកម្តាយមិនគួរពាក់ចិញ្ចៀនក្នុងពេលមានផ្ទៃពោះឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង