ខាងក្រោមនេះ វេបសាយhealth.com.kh នឹងបង្ហាញអ្នកពីរបៀបក្នុងការចាប់ស្វាមីអ្នកឲ្យជាប់។តើមានអ្វីខ្លះទៅ?

  1. អ្នកគួរតែបង្កើនភាពទាក់ទាញរបស់អ្នក មិនថាអ្នកនៅផ្ទះ ឬចេញក្រៅទេ អ្នកគួរតែតែងខ្លួនឲ្យស្អាត ព្រោះភាពស្អាតនេះ ទើបអាចធ្វើឲ្យស្វាមីអ្នកមានមុខមាត់ ថែមទាំងអាចធ្វើឲ្យប្តីអ្នកកាន់តែមើលកាន់តែពេញចិត្តទៀតផង។
  2. អ្នកគួរតែធ្វើជាប្រពន្ធដែលចេះប្រែខ្លួនគ្រប់ពេល មានន័យថា មានពេលខ្លះ អ្នកអាចផ្លាស់ប្តូរម៉ូតសក់ ផ្លាស់ប្តូររបៀបផាត់មុខ ឬផ្លាស់ប្តូរសម្លៀកបំពាក់ជាដើម។ ការធ្វើបែបនេះ ដើម្បីឲ្យស្វាមីអ្នកអាចមើលឃើញភាពថ្មីជានិច្ច ដោយធ្វើឲ្យគេមានចិត្តលើតែអ្នកម្នាក់នោះទេ។
  3. ក្រៅពីវិធីទាំងឡាយខាងលើ អ្នកក៏អាចឧស្សាហ៍បង្កើនភាពភ្ញាក់ផ្អើរដល់ប្តីអ្នកដែរ។ ភាពភ្ញាក់ផ្អើរទាំងឡាយ អាចធ្វើឲ្យគេរំភើប និងសប្បាយចិត្តជាខ្លាំង ដោយធ្វើឲ្យអ្នកស្ថិតក្នុងចិត្តគេបានយូរ។
  4. អ្នកគួរតែធ្វើយ៉ាងណាឲ្យស្វាមីអ្នកដឹងថា ពាក្យអ្វីក៏គេអាចនិយាយជាមួយអ្នកដែរ។ ដូចនេះ មុនពេលដែលអ្នកអាចធ្វើបានបែបនេះ អ្នកគួរតែកុំធ្វើខ្លួនដូចជាម្តាយគេអញ្ចឹង ដោយតែងតែរអ៊ូដាក់គេជានិច្ច។ នៅពេលដែលអ្នកមិនរអ៊ូដាក់គេច្រើន នោះមានរឿងអ្វីក៏គេយកមកនិយាយ ដើម្បីពិភាក្សាជាមួយអ្នកផងដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង