​ប្រសិន​ជា​អ្នក​មាន​ជំងឺ​ដែល​ទាក់ទង​នឹង​ថ្លើម អ្នក​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​៣​ប្រភេទ​នេះ​បាន​។ វា​ជា​ផ្លែ​ឈើ​ដែល​អាច​ជួយ​កំចាត់​មេរោគ​ថ្លើម​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  • ​អ្នក​ដែល​កើត​ជំងឺថ្លើម អាច​ពិសារ​ផ្លែ​ឳ​ឡឹ​ក​ក្នុង​រដូវក្តៅ​បែបនេះ​បាន ព្រោះ​វា​មាន​សារធាតុ​ដែល​អាច​ជំនួយ​ដល់​សុខភាព​អ្នក​។ ប៉ុន្តែ​អ្នក​មិនគួរ​ញ៉ាំ​ឳ​ឡឹ​ក​ដែល​ក្លាសេ ឬ​ក៏​ទុក​ចោល​យូរ​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដោយ​មិនដឹង​ខ្លួន​។​
  • ​ចេក​ក៏​ជា​ផ្លែ​ឈើ​ដែល​ល្អ​ចំពោះ​អ្នក​ជំងឺថ្លើម​ដែរ​។ ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​រួច វា​នឹង​ជួយ​ការពារ​ថ្លើម​អ្នក ព្រមទាំង​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ផងដែរ​។​
  • ​ផ្លែ​ទំពាំងបាយជូរ ក៏​មាន​សារធាតុ​ដែល​អាច​ការពារ​ថ្លើម​អ្នក​មិនឲ្យ​មាន​បញ្ហា​ឡើយ​៕