រាងកាយមនុស្សយើងមិនអាចរស់នៅដោយគ្មានថ្លើមបានទេ ហើយវាក៏ជាក្រពេញដ៏ធំជាងគេបំផុតនៃរាងកាយមនុស្សយើងដែរ។ ជាមួយគ្នានេះដែរ វាមានតួនាទីច្រើនណាស់ក្នុងខ្លួនដូចជា៖
• លាងសម្អាតឈាម និងជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ
• ជាកន្លែងរក្សាទុកវីតាមីន និងជាតិរ៉ែសំខាន់ៗ
• ជារោងចក្រផលិតទឹកប្រមាត់ដើម្បីជំនួយដល់ការរំលាយអាហារ និងទឹក
• ចូលរួម និងបំផ្លាញ់អេម៉ូគ្លូប៊ីន អាំងស៊ុយលីន អ័រម៉ូន និងកោសិកាគ្រាប់ឈាមក្រហមចាស់ៗចោល និងបញ្ចេញពីរាងកាយ
ដើម្បីថែរក្សាថ្លើមឲ្យកាន់តែមានសុខភាពល្អ អ្នកត្រូវតែប្រើវិធីច្រោះជាតិពុលចេញពីក្នុងខ្លួនជាប្រចាំ។ យ៉ាងណាមិញ ការច្រោះជាតិពុលត្រូវបានចែកចេញពីពីរដំណាក់កាល៖
ដំណាក់កាលទី១
ថ្លើមជាកន្លែងដែលរំលាយជាតិពុលដែលរលាយក្នុងខ្លាញ់ដំបូងគេសិន
ដំណាក់កាលទី២
បន្ទាប់មក ថ្លើមក៏ត្រូវបឺតស្រូបជាតិពុលរបស់រាងកាយ និងបញ្ចេញចោលក្រៅខ្លួនតាមរយៈទឹកនោម និងលាមក។
ថ្វីបើថ្លើមគឺជាកន្លែងដែលមានតួនាទីច្រើនក្នុងរាងកាយក៏ពិតមែន ហើយគ្រាន់តែដឹងតួនាទីរបស់វាប៉ុណ្ណឹងគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ តែត្រូវដឹងពីវិធីធ្វើយ៉ាងណាថែរក្សាវាឲ្យមានសុខភាពល្អ ដើម្បីបំពេញមុខងារដ៏សំខាន់ទាំងនោះបន្តទៀត។ អ្វីដែលអ្នកអាចធ្វើបានក៏មិនសូវច្រើន និងពិបាកដែរ ដោយគ្រាន់តែចំណាយពេលវេលាខ្លះៗ ហាត់ប្រាណជាទៀងទាត់ ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន និងចៀសវាងការប៉ះពាល់នឹងសារធាតុពុល ឬលេបថ្នាំច្រើន៕
ពត៌មានប្រចាំថ្ងៃ មុខងារសំខាន់...
មុខងារសំខាន់ៗរបស់ថ្លើម ដែលអ្នកមិនធ្លាប់ដឹង
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855