នៅពេលមនុស្សជាច្រើននិយាយអំពីការសម្រកទម្ងន់ ពួកគេច្រើនតែនិយាយអំពីខ្លាញ់នៅក្រោមស្បែក ជាពិសេសស្បែកនៅដៃ ជើង និងគ្រប់កន្លែងទាំងអស់នៃរាងកាយ។ យ៉ាងណាមិញ មានខ្លាញ់នៅកន្លែងមួយប្រភេទផ្សេងទៀតដែលមិនសូវមានគេយកចិត្តទុកដាក់ឡើយ។ នោះគឺខ្លាញ់ស្រោបសរីរាង្គក្នុងពោះ ដែលភាគច្រើនចង់សម្តៅទៅលើខ្លាញ់ក្បាលពោះតែម្តង។ ខ្លាញ់ប្រភេទនេះមិនដូចគ្នានឹងខ្លាញ់ក្រោមស្បែកឡើង មានន័យថា វាជាខ្លាញ់នៅជ្រៅៗក្នុងប្រហោងពោះ និងស្រោបជុំវិញសរីរាង្គក្នុងពោះដូចជា ថ្លើម ពោះវៀន និងលំពែង។
ទោះបីជាយ៉ាងណាក៏ដោយ ខ្លាញ់បែបនេះត្រូវបានគេរកឃើញថាមានជាប់ទាក់ទងនឹងបញ្ហាសុខភាពមួយចំនួន។ ខាងក្រោមនេះគឺជាភាពគ្រោះថ្នាក់មួយចំនួនដែលអាចនឹងកើតលើងចំពោះមនុស្សមានការដុះខ្លាញ់នៅក្បាលពោះច្រើនៗ៖
- ជំងឺបេះដូងកើតញឹកញាប់បំផុតចំពោះមនុស្សដែលមានការដុះក្បាលពោះធំៗ
- ជំងឺទឹកនោមផ្អែមប្រភែទទី២ទំនងជាបង្កឡើងដោយការមានជាតិខ្លាញ់ក្នុងខ្លួនច្រើនដែរ
- ជំងឺលើសសម្ពាធឈាមក៏ជាផ្នែកមួយន័យផលវិបាករបស់ខ្លាញ់ក្បាលពោះដែរ
- កាលណាខ្លាញ់ក្នុងសរីរាង្គកាន់តែច្រើន វានឹងបញ្ចេញសារធាតុជំរុញដល់ការបង្កមហារីកដូចជា មហារីកសុដន់ តម្រងនោម ពោះវៀនធំ ថង់ទឹកប្រមាត់ និងលំពែង
- ការសិក្សាបានបង្ហាញថា ខ្លាញ់ក្នុងក្បាលពោះច្រើនអាចបណ្តាលឲ្យស្វិតខួរក្បាល ដែលជាហេតុនាំឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺភ្លេចភ្លាំងពេលចាស់ជរា
- មនុស្សដែលធាត់ដុះក្បាលពោះ ច្រើនតែគេងបាត់ដង្ហើម
- អ្នកវិទ្យាសាស្ត្របានរកឃើញថា ការបាក់ទឹកចិត្តមានទំនាក់ទំនងគ្នានឹងការដុះខ្លាញ់នៅក្បាលពោះ
- ការរលាកឆ្អឹងខ្ចីក្នុងសន្លាក់ទំនងជាកើតមានញឹកញាប់លើមនុស្សធាត់ៗ៕