តើ​អ្នក​ត្រូវការ​យំ​ដ៏​ល្អ​មួយ​ដែរ​ទេ?មែនហើយ អ្នក​ពិតជា​មានសំណាង​ណាស់ ដោយសារ​តែ​ការ​យំ​ពិតជា​មាន​ប្រយោជន៍​ដ៏​ល្អ​សម្រាប់​សុខភាព​មនុស្ស​យើង​។ យើង​ដឹង​ហើយ​ថា ការ​យំ​មាន​ទំនាក់ទំនង​អវិជ្ជមាន​ជា​ច្រើន ប៉ុន្តែ​ការ​ស្រាវជ្រាវ​និយាយ​ថា វា​ល្អ​ចំពោះ​មនុស្ស​ទៅ​វិញ​ទេ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល ដែល​អ្នក​គួរតែ​បន្ត​យំ​បើសិនជា​ចង់​៖

១. បំបាត់​ស្ត្រេ​ស
ទឹកភ្នែក​ពិតជា​អាច​ជួយ​បំបាត់​ស្ត្រេ​សបាន​។ នេះ​ដោយសារ​តែ​ទឹកភ្នែក​កើត​ចេញពី​អារម្មណ៍​មាន​នាទី​ជួយ​បំបាត់​ស្ត្រេ​ស​អ័រម៉ូន​ក្នុង​រាង​កាយ​។ ការ​យំ​ដ៏​ល្អ​មួយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​នៅ​ពេល​ដែល​បញ្ហា​នៅ​តែ​បន្ត​កើត​មាន ហើយ​ហេតុផល​ដែល​ត្រូវ​យំ​គួរតែ​បន្ត​ទៀត​បើសិនជា​ចង់​។

២. រំសាយ​ទុក្ខ​កង្វល់
ទឹកភ្នែក​ជួយ​សម្រួល​ទាំង​ផ្លូវ​រាង​កាយ ចិត្តសាស្ត្រ និង​ចិត្តគំនិត​។ ចូរ​បញ្ចេញ​អារម្មណ៍​ទាំងនោះ​ឲ្យ​អស់តា​មរយៈ​ការ​សម្រក​ទឹកភ្នែក​ទៅ​។ អ្នក​នឹង​មានឱកាស​កាន់តែ​ល្អ​ក្នុង​ការ​ជម្នះ​រាល់​ទុក្ខ​កង្វល​ដែល​កំពុង​តែ​កើត​មាន​។ ការ​យំ​ពិតជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​ទុក្ខ​កង្វល់​មែន ហើយ​ក៏​ជួយ​ជម្នះ​វា​បាន​កាន់តែ​ល្អ​ថែម​ទៀត​។

៣. បញ្ចេញ​ជាតិពុល
ការ​យំ​នឹង​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន ដោយ​គ្រាន់តែ​ច្រោះ​ជាតិពុល​ដូច​គ្នា​នឹង​ការ​នោម ឬ​បែកញើស​ដែរ​។ ទឹកភ្នែក​ដែល​កើត​ចេញពី​អារម្មណ៍​ទុក្ខសោក​នឹង​ជួយ​បញ្ចេញ​ជាតិពុល​មក​ខាងក្រៅ​រាង​កាយ​បាន​។

៤. ធ្វើ​ឲ្យ​អ្នក​មានការ​ឆ្នៃ​ប្រឌិត​កាន់តែ​ច្រើន
អ្នក​ដែល​យំ​ច្រើន ទោះបីជា​រឿង​បន្តិចបន្តួច​ក៏​ដោយ ក៏​វា​អាច​ដោះស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍​បាន​យ៉ាង​អស្ចារ្យ​ដែរ​។ ការ​ដែល​មាន​អារម្មណ៍​ស្រាល​បែប​នេះ ច្រើន​តែ​កើតឡើង​ចំពោះ​វិចិត្រករ អ្នក​តែង​កំ​ណាប អ្នកនិពន្ធ និង​មនុស្ស​ដែល​មាន​ភាព​ឆ្នៃ​ប្រឌិត​ច្រើន​។ កាលណា​អ្នកមាន​អារម្មណ៍​កាន់តែ​ច្រើន ភាព​ខ្លាំង​ខាង​ឆ្នៃ​ប្រឌិត​របស់​អ្នក​កាន់តែ​មាន​៕